កងកម្លាំងជើងទឹកចិនអាចវ៉ាដាច់អាមេរិកក្នុងពេលឆាប់ៗ
ក្នុងកាលៈទេសៈដែលយើងឃើញសង្គ្រាមកើតមានជាប់រដឹកនោះការវិវត្តន៍នៃការប្រៀបធៀបកម្លាំងយោធាក៏នឹងដើរទន្ទឹមគ្នាដែរជាមួយការវិវត្តន៍នៃការប្រៀបធៀបកម្លាំងសេដ្ឋកិច្ច ។
ក្នុងកាលៈទេសៈដែលយើងឃើញសង្គ្រាមកើតមានជាប់រដឹកនោះការវិវត្តន៍នៃការប្រៀបធៀបកម្លាំងយោធាក៏នឹងដើរទន្ទឹមគ្នាដែរជាមួយការវិវត្តន៍នៃការប្រៀបធៀបកម្លាំងសេដ្ឋកិច្ច ។
ក្នុងកាលៈទេសៈដែលយើងឃើញសង្គ្រាមកើតមានជាប់រដឹកនោះការវិវត្តន៍នៃការប្រៀបធៀបកម្លាំងយោធាក៏នឹងដើរទន្ទឹមគ្នាដែរជាមួយការវិវត្តន៍នៃការប្រៀបធៀបកម្លាំងសេដ្ឋកិច្ច ។
អ្នកជំនាញការយោធាអាមេរិកមួយរូបវាយតម្លៃថា កិច្ចការពារប្រឆាំងនាវាមុជទឹករបស់ចិនមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបំផុតដែលនឹងអាចនាពេលខាងមុខកម្ចាត់ឧត្តមភាពរបស់សហរដ្ឋអាមេរិកខាងនាវាមុជទឹក ។
លោក LYLE GOLDSTEIN ជាសាស្ត្រាចារ្យនៃសាលាយោធាជើងទឹក NEWPOINT ក្នុងអត្ថបទរបស់លោកផ្សាយតាមទស្សនាវដ្តី THE NATIONAL INTEREST ធ្វើការកត់សម្គាល់ថា ប្រទេសចិនធ្វើការអភិវឌ្ឍន៍ខាងកម្លាំងជើងទឹកឆាប់រហ័សបែបនេះពេលដែលសហរដ្ឋអាេមរិកបោះបង់ចោលជាបន្តបន្ទាប់នូវជំហរគ្របដណ្តប់របស់ខ្លួនក្នុងវិស័យនេះ ។ រយៈពេល៤ ឬ៥ទសវត្សចុងក្រោយនេះ ចិនបានកសាងនាវាបាញ់មីស៊ីលប្រភេទ០៦៥ ដែលក្រុងប៉េកាំងចាត់ទុកជានាវាបំបាំងកាយដល់ទៅជិត២០គ្រឿង ។ សហរដ្ឋអាេមរិកអភិវឌ្ឍន៍កងកម្លាំងជើងទឹករបស់ខ្លួនពុំសូវលឿនឡើយ ។ ម្យ៉ាងវិញទៀត បណ្តានាវាប្រយុទ្ធតាមឆ្នេរសមុទ្ររបស់ចិនមានលើសនាវាប្រភេទដូចគ្នានេះរបស់សហរដ្ឋអាេមរិក ។ រូបភាពនាវានៃកងនាវាចិនបង្ហាញថា នាវាទាំងនេះសម្របខ្លួនល្អចំពោះការតស៊ូប្រឆាំងនាវាមុជទឹកជាងបណ្តានាវាកសាងមុននេះ ។ បំពាក់ដោយប្រព័ន្ធ SONARS VDS នាវាទាំងនេះអាចចាប់បានប្រកបដោយប្រសិទ្ធភាពបណ្តានាវាមុជទឹកស្ថិតនៅជម្រៅខុសៗគ្នាក្នុងសមុទ្រ ។
សំខាន់បំផុតដោយសារគម្រោង០៥៦ចិនអាចបំពេញការប្រឡោះប្រហោងសំខាន់មួួយក្នុងសមត្ថភាពនាវាចរណ៍របស់ខ្លួន ដោយប្រទេសចិនពេលនេះមាននាវាល្បាតទាំងនោះមានតម្លៃថោក មានមុខងារច្រើន និងបំពាក់អាវុធគ្រប់គ្រាន់ដែលអាចប្រើប្រាស់ក្នុងករណីមានជម្លោះក្នុងសមុទ្រ ។
ម្យ៉ាងវិញទៀតចិន ផលិតយន្តហោះសម្រាប់កងកម្លាំងនាវាចរណ៍ពិសេសបណ្តាឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកដែលចាប់តាំងពីយូរមកហើយ ស្ថិតក្នុងចំណុចខ្សោយរបស់កងម៉ារីនចិន ។ ឧទ្ធម្ភាគចក្រធុន Z-18F របស់ចិនអាចតតាំងជាមួយឧទ្ធម្ភាគចក្រមានមុខងារច្រើនរបស់អាមេរិកធុន SIKORSKY SH-60 SEA HAWK ដែលក៏ប្រើប្រាស់ផងដែរប្រឆាំងនាវាមុជទឹក ។ ឧទ្ធម្ភាគចក្រធុន Z-18F អាចផ្ទុកគ្រាប់បែកបុក៤គ្រាប់ ព្រមទាំងពោង HYDROACOUSTIQUES បានច្រើនជាងឧទ្ធម្ភាគចក្រ SH 60 SEA HAWK ទៀតផង ។ ដូច្នេះកងកម្លាំងជើងទឹកអាមេរិកអាចបាត់បង់ឧត្តមភាពរបស់ខ្លួន ។ ម្យ៉ាងវិញទៀត ទោះជាសហរដ្ឋអាមេរិកមាននាវាមុជទឹកច្រើនប៉ុនណាក៏ដោយ ក៏មិនសំខាន់ណាស់ណាដែរ ព្រោះនាវាមុជទឹកទាំងនេះអាចកម្ទេចដោយសារសមត្ថភាពកាន់តែខ្លាំងនៃការតស៊ូប្រឆាំងនាវាមុជទឹក ដែលចិនមាន ។ មួយវិញទៀត មិនថាតើបណ្តានាវាមុជទឹកអាមេរិកអាចបំបាំងកាយបានកម្រិតណាក៏វាមិនអាចរារាំងបណ្តាឧទ្ធម្ភាគចក្រចិនចាប់នាវាទាំងនេះបានដែរ ដោយសារបណ្តាឧបករណ៍ HYDROACOUSTIQUE ជំនាន់ចុងក្រោយ ។
ចិនអាចកសាងនាវាចម្បាំងថ្មីបាន៤១៥គ្រឿង
អតីតនាយទាហានស៊ើបការណ៍ម្នាក់នៃកងម៉ារីនអាមេរិក លោក JAMES FANELLI ដែលបច្ចុប្បន្នធ្វើការសម្រាប់មជ្ឈមណ្ឌលសន្តិសុខសហរដ្ឋអាមេរិក តាមសំណើសភាបានធ្វើការវិភាគមួយលើគម្រោងនាវានៃកងម៉ារីនចិន ដោយលោកបង្ហាញពីសក្តានុពលកាន់តែខ្លាំងនៃកងកម្លាំងនាវាចរណ៍ចិន ។ លោកថា បច្ចុប្បន្នចិនមានកងកម្លាំងជើងទឹកខ្លាំងជាងគេបំផុតនៅអាស៊ី ដោយមាននាវាចម្បាំងលើផ្ទៃសមុទ្រ និងនាវាមុជទឹកជិត៣០០គ្រឿង ។
យោងតាមរបាយការណ៍មួយថា ចិនពេលនេះមានទិសដៅឆ្ពោះទៅផ្លាស់ប្តូរនាវាចម្បាំងទាំងអស់ដែលចម្លងតាមបណ្តានាវាចម្បាំងសូវៀត តាមរយៈនាវាចម្បាំងដែលកាន់តែធំ មានមុខងារច្រើនបំពាក់ដោយឧបករណ៍ចាប់រកបណ្តាមីស៊ីលប្រឆាំងនាវាលើផ្ទៃទឹក ប្រឆាំងនាវាមុជទឹក និងការពារអាកាសដែលទំនើបៗ ។ ចិនក្នុងឆ្នាំ២០៣០ នឹងអាចមាននាវាមុជទឹកដល់៩៩គ្រឿង នាវាផ្ទុកយន្តហោះពី៤ទៅ៥គ្រឿង នាវាពិឃាដ និង FREGATES ១០២គ្រឿង នាវាវាយលុក AMPHIBIES ៧៣គ្រឿង និងនាវាបាញ់មីស៊ីល១១១គ្រឿង ។
ម្យ៉ាងវិញទៀត សាលាជើងទឹកនៃកងនាវាចរណ៍អាមេរិកក្នុងរបាយការណ៍មួយសម្រាប់មន្ទីរប៉ង់តាហ្គោននិយាយពីសមត្ថភាពរបស់បណ្តានាវាពិឃាតចិនប្រភេទ LUYANG III (ប្រភេទ 052D) ដែលចាត់ទុកថា អាចកែប្រែតុល្យភាពនៃកម្លាំងនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ។ នាវាប្រភេទ 052D ដាក់ឱ្យកងម៉ារីនចិនប្រើចាប់ពីថ្ងៃទី២១ មីនា ឆ្នាំ២០១៤ មក រួចនាវាធុននេះ១១គ្រឿងទៀតកំពុងកសាងក្នុងការដ្ឋាននាវាទាំងឡាយរបស់ចិន ។ នាវាពិឃាតប្រភេទ 052D មានចំណុះ៧.៥០០តោន បំពាក់ដោយរ៉ាដាទំនើបត្រូវចាត់ទុកជាគូប្រជែងសំខាន់របស់បណ្តានាវាពិឃាតអាមេរិក AEGIS ប្រភេទ ARLEIGH BURKE ។ រ៉ាដាចាប់ប្រភេទ៣៤៨ជាប្រភេទ AESA របស់នាវាពិឃាតចិននេះគឺដូចគ្នានឹងរ៉ាដា AN /SPY-1 AEGIS ជាមួយរង្វង់សកម្មភាព៣៥០គីឡូម៉ែត្រ ។ ដូចគ្នានឹងឧបករណ៍ AEGIS នៃបណ្តានាវាអាមេរិកដែរ រ៉ាដាប្រភេទ៣៤៨អាចជួយតម្រង់គ្រាប់មីស៊ីលរយៈឆ្ងាយប្រឆាំងបណ្តាមីស៊ីលបាលីស្ទិករយៈមធ្យម ។ ដើម្បីសម្រួលដល់ការចាប់ឃើញយន្តហោះបំបាំងកាយអាមេរិក F-22 និង F-35 រ៉ាដាប្រភេទ៣៤៨ ធ្វើប្រតិបត្តិការរួមជាមួយឧបករណ៍ចាប់ YLC-20 និង DWL 002 ។ ម្យ៉ាងវិញទៀត នាវាពិឃាតចិន 052D មានប្រព័ន្ធបាញ់មីស៊ីលត្រង់ VLS មានគ្រាប់បែកបុកប្រឆាំងនាវាមុជទឹកប្រើម៉ូទ័រកាំជ្រួច CY-5 មីស៊ីលបណ្តែត CJ-10 អាចបាញ់បានចម្ងាយ២.៥០០គីឡូម៉ែត្រ មីស៊ីលប្រឆាំងនាវា VJ-18 ឬ VJ-83 អាចបាញ់បានចម្ងាយពី២៥០ទៅ៥០០គីឡូម៉ែត្រ មីស៊ីល AA បាញ់ឆ្ងាយ HQ-9 មីស៊ីល AA រយៈមធ្យម DK-10A ព្រមទាំងមីស៊ីល AA រយៈខ្លី HHQ-10 ។
របាយការណ៍នេះក៏លើកឡើងផងដែរ ពីបណ្តារូបភាពផ្កាយរណបបង្ហាញថា ការដ្ឋានសង់នាវាចិនមួយកំពុងតែកសាងនាវាពិឃាតថ្មីប្រភេទ 055 ចំណុះ១៣.០០០តោន ។
ការព្រួយបារម្ភមួយសម្រាប់ពួកអ្នកជំនាញការនៃកងម៉ារីនអាមេរិកទាក់ទិននឹងសមត្ថភាពកាន់តែខ្លាំងនៃនាវាមុជទឹកចិនប្រើថាមពលនុយក្លេអ៊ែរប្រភេទ០៩៣ ចំណុះ១១.៥០០តោន ៕
ចែករំលែកព័តមាននេះ