ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យន្តហោះ​១​គ្រឿងដឹកអ្នកដំណើរជាង​២០​នាក់ ​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ

1 ខែ មុន

សហរដ្ឋអាមេរិក ៖ យន្តហោះ​មួយ​គ្រឿង​ដែល​មាន​ដឹក​មនុស្ស​ជាង ២០​នាក់​បាន​បុក​របង បង្ក​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោ

សហរដ្ឋអាមេរិក ៖ យន្តហោះ​មួយ​គ្រឿង​ដែល​មាន​ដឹក​មនុស្ស​ជាង ២០​នាក់​បាន​បុក​របង បង្ក​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ពេល​ព្យាយាម​ហោះ​ឡើង​នៅ​ព្រ​លាន​យន្តហោះ Houston Executive កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN​។

មន្ត្រី​ប្រចាំ​តំបន់​បាន​និយាយ​ថា អ្នកដំណើរ​ទាំងអស់ ព្រមទាំង​យានិក​បាន​រត់​ចេញពី​យន្តហោះ​ដោយ​សុវត្ថិភាព មុន​ពេល​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ពន្ធ​ត់​ភ្លើង​ដែល​កំពុង​ឆេះ​យន្តហោះ​ប្រភេទ McDonnell Douglas MD-87 នៅ​វាល​ខាងក្រៅ​ព្រ​លាន Houston ស្ថិត​ក្នុង​រដ្ឋ Texas​។

អ្នកនាំពាក្យ​នាយកដ្ឋាន​សុវត្ថិភាព​សាធារណៈរដ្ឋ Texas បាន​ថ្លែង​ថា «នេះ​ជា​ថ្ងៃ​ដ៏​ល្អ សម្រាប់​មនុស្ស​ដ៏​ច្រើន​»។

ក្នុង​ហេតុការណ៍​នោះ មាន​មនុស្ស​២​នាក់​ប៉ុណ្ណោះ​រង​របួសស្រាល​។

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា យន្តហោះ​ប្រភេទ MD-87 រត់​បុក​របង និង​បង្ក​ជា​ភ្លើង​ឆាបឆេះ នៅ​ទីវាល​មួយ ខណៈ​ពេល​ព្យាយាម​ចាកចេញ​ពី​ព្រ​លាន​។ នៅ​ក្នុង​យន្តហោះ​មាន​អ្នកដំណើរ ១៨​នាក់ អ្នក​បើក​យន្តហោះ ២​នាក់ និង​អ្នកបម្រើ​ម្នាក់​។

សូម​រម្លឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ខ្នាត​តូច​មួយ​គ្រឿង​នៅ​ទីក្រុង Atlanta បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៤​នាក់​ស្លា​.​ប់​ទាំងអស់​៕ (​យោង​តាម​ប្រភព​៖ CNN)

Picture
Picture
Picture
Picture
Picture
Picture
Picture