ខេត្តកណ្តាល ៖ ប្រធានសន្តិសុខជនជាតិចិននិងខ្មែរម្នាក់ បានត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងពីនារីជាសន្តិសុខម្នាក់ថានាងត្រូវប្រធានសន្តិសុខជនជាតិចិនចាប់រំលោភនិងគំរាមអារ.កសម្លាប់ ។
ហេតុការណ៍ចាប់ជនសង្ស័យទាំងពីរនាក់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ មីនា ២០១៦ នៅក្នុងរោងចក្រ”ម៉េងតុង ម៉េងយ៉ាន់”ហៅរោងចក្រដើមខ្វិត ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សំដីប៉ូលិសមូលដ្ឋានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះម្នាក់ ឈ្មោះ សៀ ស៊ាវស៊ាន អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរជាប្រធានសន្តិសុខនៅរោងចក្រខាងលើ ស្នាក់នៅក្នុងរោងចក្រ និងបុរសជនជាតិខ្មែរជាប្រធានសន្តិសុខស្នាក់នៅក្នុងររោងចក្រដូចគ្នានោះឈ្មោះ យូ សុភក្រ័ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះ អាយុ១៩ឆ្នាំ មុខជាសន្តិសុខ ស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ។
សេចក្តីរាយការណ៍បានរៀបរាប់ពីដំណើររឿងថា នៅថ្ងៃទី២០ មីនាម្សិលមិញ វេលាម៉ោង១រសៀល ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បានដើរទៅហៅនារីរងគ្រោះដែលកំពុងធ្វើការងារនៅក្នុងរោងចក្រឲ្យទៅជួបជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន នៅក្នុងការិយាល័យ ។ ពេលទៅដល់ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បាននិយាយបកប្រែឲ្យជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន ថា “ចិនស្រឡាញ់ និងសុំដេកជាមួយរយៈពេលមួយយប់” ពេលឮដូច្នេះនារីរងគ្រោះមិនបានយល់ព្រមទេ ។ ក្រោយមកទើបឈ្មោះ យូ សុភ័ក្រ និយាយបកប្រែបបួលនារីរងគ្រោះទៅដើរលេងនៅក្នុងក្លិប នារីរងគ្រោះនៅតែមិនព្រម ហើយ យូ សុភ័ក្រ ក៍និយាយបកប្រែឲ្យជនជាតិចិនទៀតថា “គេធំ បើយើងធ្វើប្រពន្ធគេ យើងធំជាងគេ” ។ និយាយចប់ យូ សុភ័ក្រ បានចាប់នារីរងគ្រោះថើបរួចដើរចេញពីការិយាល័យបាត់ទៅ ។
សេចក្តីរាយការណ៍បន្តទៀតថា ប្រធានសន្តិសុខជនជាតិខ្មែរនោះដើរចេញទៅ ឈ្មោះ សៀ ស៊ាវស៊ាន បានចាប់ច្របាច់.កនារីរងគ្រោះអូសចូលទៅក្នុងបន្ទប់រុញផ្តួលទៅលើគ្រែធ្វើសកម្មភាពរំលោភសម្រេច និងគំរាមអារ.កសម្លាប់ ហើយបន្តដេកដោយយកដៃអង្អែលលេងប្រដាប់ភេទនារីរងគ្រោះ រយៈពេល៣ទៅ៤ម៉ោង ទើបឲ្យនារីរងគ្រោះចេញពីបន្ទប់ ។
ក្រោយចេញពីបន្ទប់របស់ជនសង្ស័យនោះរួចមក នារីរងគ្រោះក៍បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ហើយក៍ត្រូវនគរបាលស្រុកស្អាងសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចុះស្រាវជ្រាវនាំខ្លួនជនសង្ស័យទាំង២នាក់យកមកសាកសួរនិងឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកនៅសៀលថ្ងៃចន្ទម្សិលមិញនេះ រង់ចាំចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ