នៅមុខបណ្តាសមាជិកសភាប្រធានសភាលោក MANN WIN KHAING THAN ថ្លែងកាលពីថ្ងៃទី២២ មីនា ថា លោកស្រីអ៊ួង សាន់ស៊ូជី ត្រូវចូលក្នុងផ្ទៃរដ្ឋាភិបាលស៊ីវិលដំបូងកើតឡើងពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យពុំធ្លាប់មានចាប់តាំងពីឆ្នាំ១៩៦២មក ។
ប្រធានសភារូបនេះបានបង្ហាញបញ្ជីឈ្មោះបណ្តាអ្នកដែលនឹងក្លាយជារដ្ឋមន្ត្រីដាក់ជូនសភា ដោយប្រធានាធិបតីថ្មី លោក HTIN KYAW រួចក្នុងបញ្ជីនេះក៏មានឈ្មោះរបស់អតីតមេដឹកនាំប្រឆាំងលោកស្រីស៊ូជីផងដែរ ។ ទោះបីយ៉ាងណា ប្រធានសភាពុំបានបញ្ជាក់ថា តើលោកស្រីស៊ូជី នឹងកាន់តំណែងអ្វីក្នុងផ្ទៃរដ្ឋាភិបាលដែលត្រូវចូលកាន់តំណែងនាដំណាច់ខែមីនា ដើមខែមេសា ដែរ ។ មានពាក្យចចាមអារ៉ាមខ្លះថា លោកស្រីស៊ូជី នឹងកាន់តំណែងរដ្ឋមន្ត្រីការបរទេស ជាតំណែងមួយដែលអាចឱ្យលោកស្រីធ្វើតំណាងប្រទេសលើឆាកអន្តរជាតិ ។
លោកស្រីអ៊ួង សាន់ស៊ូជី បានសម្រេចលើកលោក HTIN HYAW ដែលគេមិនស្គាល់សោះនៅឯបរទេសឱ្យកាន់តំណែងប្រធានាធិបតីដែលលោកស្រីស្រមៃចង់កាន់ខ្លួន ឯង។ ក៏ប៉ុន្តែលោកស្រីពុំអាចកាន់តំណែងនេះបាន ព្រោះតែមាត្រាមួយនៃរដ្ឋធម្មនុញ្ញជាមរតកនៃរបបយោធាហាមឃាត់គ្រប់មនុស្សដែលកូនមានសញ្ជាតិបរទេសអាចឡើងធ្វើប្រធានាធិបតី ។ កូនប្រុសលោកស្រី២នាក់មានសញ្ជាតិអង់គ្លេស ព្រោះតែលោកស្រីរៀបការជាមួយបុរសអង់គ្លេសម្នាក់ លោក MICHAEL ARIS ដែលទទួលមរណភាពកាលពីឆ្នាំ១៩៩៩ ៕
ចែករំលែកព័តមាននេះ