លោកគីម ជុងអ៊ុន ពិនិត្យការបាញ់សាកល្បងកាំជ្រួចហ្វូងទំហំធំថ្មី
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA រាយការណ៍កាលពីថ្ងៃទី២២ មីនា ថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានដឹកនាំការបាញ់សាកល្បងកាំជ្រួចហ្វូង LRM ប្រភេទថ្មី ។

KCNA រៀបរាប់ថា លោកគីម ជុងអ៊ុន បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះភាពសុក្រឹតនៃកាំជ្រួចហ្វូងនេះ ដោយពិនិត្យលទ្ធផលនៃការបាញ់សាក ។ លោកគីម ជុងអ៊ុន វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់បណ្តាមន្ត្រី បណ្តាអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេសខាងវិស័យការពារ ព្រមទាំងបណ្តាពលករនៃរោងចក្រផលិតគ្រាប់ ។
មេដឹកនាំកូរ៉េខាងជើងគូសបញ្ជាក់ថា រ៉ុក្កែតហ្វូងថ្មីនេះនឹងបង្កើនសមត្ថភាពរបស់កងទ័ពប្រជាជនកូរ៉េ ដើម្បីបង្កើនភាពច្បាស់លាស់នៃការវាយប្រហារប្រឆាំងបណ្តាគោលដៅរបស់ពួកសត្រូវនៅផ្នែកកូរ៉េខាងត្បូង ។ សារព័ត៌មាននេះរបស់កូរ៉េខាងជើង ពុំបានបញ្ជាក់ពីកាលបរិច្ឆេទនៃការត្រួតពិនិត្យការបាញ់សាកកាំជ្រួចហ្វូងថ្មីនេះរបស់លោកគីម ជុងអ៊ុន ឡើយ ។
កាលពីថ្ងៃទី២១ មីនា កូរ៉េខាងជើងបានបាញ់កាំជ្រួច៥គ្រាប់ប្រហែលជាមីស៊ីលរយៈខ្លីទៅកាន់សមុទ្រខាងកើត ដើម្បីជាការតវ៉ាប្រឆាំងសមយុទ្ធយោធារួមកូរ៉េខាងត្បូង-អាមេរិក ដែលកំពុងតែធ្វើ ។
កូរ៉េខាងជើងបានបញ្ចេញវោហាសាស្ត្រប្រទូស្តរ៉ាយនានាដោយគំរាមវាយប្រហារនុយក្លេអ៊ែរ បន្ទាប់ពីការដាក់ទណ្ឌកម្មថ្មីៗរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ។
កាលពីសប្តាហ៍មុនក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលីស្ទិករយៈមធ្យម២គ្រាប់ ដោយមួយគ្រាប់ផ្ទុះពេលកំពុងហោះហើរ ។ កាលពីដើមខែមីនា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានដាក់ទណ្ឌកម្មខ្លាំងបំផុតប្រឆាំងក្រុងព្យុងយ៉ាង ដោយសារការសាកល្បងនុយក្លេអ៊ែរលើកទី៤ និងការបាញ់កាំជ្រួចរយៈឆ្ងាយ ៕
ចែករំលែកព័តមាននេះ