ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បានថ្លើមមានសុខភាពល្អ កុំធ្វើរឿងទាំងនេះ!

2 ឆ្នាំ មុន

ថ្លើម ដើរតួនាទីចាំបាច់ក្នុងការរក្សាឱ្យរាងកាយក៏ដូចជាប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។ លើសពីនេះទៅទៀត ថ្លើម គឺមានមុខងារបន្សាបជាតិពុលក្នុងរាងកាយ និងរក្សាឱ្យកម្រិតនៃការរំលាយអាហារមានតុល្យភាព។ អ្វីដែលអ្នកទទួលទាន និងទម្លាប់ផ្សេងៗរបស់អ្នក គឺសុទ្ធតែមានឥទ្ធិពលលើសុខភាពថ្លើម។ ថ្ងៃនេះ…

ថ្លើម ដើរតួនាទីចាំបាច់ក្នុងការរក្សាឱ្យរាងកាយក៏ដូចជាប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។ លើសពីនេះទៅទៀត ថ្លើម គឺមានមុខងារបន្សាបជាតិពុលក្នុងរាងកាយ និងរក្សាឱ្យកម្រិតនៃការរំលាយអាហារមានតុល្យភាព។ អ្វីដែលអ្នកទទួលទាន និងទម្លាប់ផ្សេងៗរបស់អ្នក គឺសុទ្ធតែមានឥទ្ធិពលលើសុខភាពថ្លើម។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់៣យ៉ាង ដែលធ្វើឱ្យថ្លើមអ្នកមានបញ្ហា។

១. ការទទួលទានគ្រឿងស្រវឹង

ថ្លើម គឺមានតួនាទីសំខាន់ក្នុងការបញ្ចេញនូវរាល់ជាតិពុលដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ ការទទួលទានជាតិអាល់កុល ឬគ្រឿងស្រវឹង ច្រើនហួសពេកជាប្រចាំ អាចធ្វើឱ្យមានការបំផ្លាញដល់សមត្ថភាពនៃថ្លើម។  ប្រសិនបើអ្នកទទួលទានស្រាច្រើនរាល់ថ្ងៃ នោះថ្លើមនឹងរវល់តែធ្វើការកម្ចាត់នូវជាតិពុលនៃស្រា ហើយគ្មានពេលដើម្បីបំពេញមុខងារផ្សេងទៀតឡើយ។ គ្រឿងស្រវឹងសម្លាប់កោសិកាថ្លើមដែលមានសុខភាពល្អ ហើយកាត់បន្ថយថាមពលថ្លើម បន្ទាប់មកថ្លើមនឹងប្រែជាងាយកើតមានជំងឺផ្សេងៗ រួមទាំងការរលាកជាច្រើនផងដែរ។ ដូច្នេះសូមព្យាយាមជៀសវាងទទួលទានគ្រឿងស្រវឹងច្រើនលើសពេក បើអ្នកចង់ឱ្យថ្លើមមានសុខភាពល្អ។

២. ការទទួលទានថ្នាំច្រើនពេក

ហេតុផលដ៏សំខាន់មួយផ្សេងទៀតដែលអាចធ្វើឱ្យខូចថ្លើមនោះ គឺការទទួលទានថ្នាំច្រើនលើសពេក។ មនុស្សមួយចំនួនតែងទទួលទានថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជា ឬការយល់ដឹងផ្នែកវេជ្ជសាស្ត្រច្បាស់លាស់ ហើយពួកគេមិនចាប់អារម្មណ៍ដឹងទេថាការធ្វើបែបនេះ គឺផ្ដល់ផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសុខភាពថ្លើម។

៣. មិនសូវហាត់ប្រាណ

ការហាត់ប្រាណ គឺចាំបាច់សម្រាប់មនុស្សគ្រប់រូបដែលចង់ទទួលបានសុខភាពល្អទាំងផ្នែកខាងក្នុង និងខាងក្រៅនៃរាងកាយ។ កង្វះនៃលំហាត់ប្រាណ ក៏អាចបង្កើតជាតិខ្លាញ់ច្រើនលើសជុំវិញថ្លើមដែលនឹងបណ្តាលឱ្យថ្លើមទទួលរងការរលាក ហើយកោសិកាត្រូវបំផ្លាញ។ ត្រឹមការធ្វើលំហាត់ប្រាណបែបស្រាលៗធម្មតាឲ្យបានជាប្រចាំ គឺគ្រប់គ្រាន់នឹងរក្សាបាននូវថ្លើមដែលមានសុខភាពល្អហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ