ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវគេដឹងថា បានធ្វើអត្តឃាតដោយចាក់សាំងដុតសម្លាប់ខ្លួនឯងនៅក្នុងព្រៃ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២រសៀលថ្ងៃទី២១ មីនា ២០១៦ ស្ថិតនៅចំណុចទួលក្រហម.កមាត់បឹងត្នោតបឹងលិច ក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពឱ្យដឹងថា ជនរងគ្រោះមានឈ្មោះហាង យ៉ាំងឃឿង អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម និងជាជាងសំណង់ មានទីលំនៅក្នុងភូមិរាស សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពបន្តថា កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី២១ មីនា ជនរងគ្រោះបានជិះម៉ូតូទៅឃុំសិត្បូ ស្រុកស្អាង (កន្លែងធ្វើសំណង់) រហូតដល់ម៉ោង១០ព្រឹកថ្ងៃដដែលនោះ ត្រូវប្រពន្ធទូរស័ព្ទរក តែគ្មានអ្នកលើកទេ ដោយបាត់ដំណឹងរហូត ។ លុះនៅរសៀលថ្ងៃទី២១ មីនា ស្រាប់តែមានក្មេងឃ្វាលគោម្នាក់ប្រទះឃើញសាកសពត្រូវភ្លើងឆេះ រួចក៏រត់មករាយការណ៍ជូនសមត្ថកិច្ចឱ្យចុះទៅពិនិត្យ ។
បន្ទាប់ពីកម្លាំងជំនាញធ្វើកោសល្យវិច័យសាកសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតសម្លាប់ខ្លួនឯងមែន ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ មីនា កន្លង ជនរងគ្រោះធ្លាប់បានអារ.ដៃសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែត្រូវគេឃើញទាន់ក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ។
បើតាមស្ត្រីជាប្រពន្ធឱ្យដឹងថា មួយរយៈចុងក្រោយនេះ ប្តីរបស់គាត់មិនដឹងកើតអីទេ ចេះតែមានអារម្មណ៍ភ័យខ្លាចរហូត និងនិយាយថា មានគេដេញតាមសម្លាប់ ។
ចែករំលែកព័តមាននេះ