លោកមេភូមិថា ៖ ភ្លើងឆេះព្រៃសង្ស័យមានគេលួចដុត
ខេត្តកំពង់ឆ្នាំង ៖ ភ្លើងឆេះព្រៃបង្កឱ្យមានការភា្ញក់ផ្អើលដល់ព្រះសង្ឃ អ្នកភូមិ និងសិស្សានុសិស្សដែលកំពុងរៀននាំគ្នាចេញទៅជួយពន្លត់ និងមានរថយន្តពន្លត់អគ្គិភ័យ
ខេត្តកំពង់ឆ្នាំង ៖ ភ្លើងឆេះព្រៃបង្កឱ្យមានការភា្ញក់ផ្អើលដល់ព្រះសង្ឃ អ្នកភូមិ និងសិស្សានុសិស្សដែលកំពុងរៀននាំគ្នាចេញទៅជួយពន្លត់ និងមានរថយន្តពន្លត់អគ្គិភ័យ
ខេត្តកំពង់ឆ្នាំង ៖ ភ្លើងឆេះព្រៃបង្កឱ្យមានការភា្ញក់ផ្អើលដល់ព្រះសង្ឃ អ្នកភូមិ និងសិស្សានុសិស្សដែលកំពុងរៀននាំគ្នាចេញទៅជួយពន្លត់ និងមានរថយន្តពន្លត់អគ្គិភ័យ១គ្រឿងរបស់ស្នងការខេត្តទៅជួយអន្តរាគមន៍ផងដែរ បានប្រើប្រាស់រយៈពេលជាង២ម៉ោងទើបគ្រប់គ្រងសភាពការបានមិនបណ្កាលឱ្យឆេះរាលដាលចូលវត្តសាលារៀន និងផ្ទះប្រជាពលរដ្ឋឡើយ កាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២១ មីនា ២០១៦ នៅចំណុចជុំវិញវត្តថ្នល់អណ្តែត ហៅវត្តកំពង់អួរ ស្ថិតនៅក្នុងភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ស្រាប់តែគេឃើញភ្លើងឆេះព្រៃព័ទ្ធពីក្រោយវត្ត និងរាលដាលទៅខាងសាលារៀន និងសំដៅទៅរកផ្ទះប្រជាពល
រដ្ឋ ដែលនៅជិតនោះ ភា្លមៗនោះក្រុមអ្នកភូមិ និងព្រះសង្ឃនាំគ្នាចេញទៅជួយដោយយកដំបង និងសម្ភារផ្សេងទៅវ៉ៃព្រៃពន្លត់ តែមិនពន្លត់មិនឈ្នះ បន្ទាប់មករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត១គ្រឿង បានចេញទៅជួយបាញ់ទឹកពន្លត់ដោយបូមពីទន្លេទៅបាញ់អស់៣រថយន្ត ទើបគ្រប់គ្រងសភាពការបាន ។ ក្នុងពេលនោះដែរ គេឃើញអ្នកភូមិខ្លះជញ្ជូនអីវ៉ាន់ចេញពីលំនៅឋានទៅមុខសាលារៀន ដែលជាកន្លែងមានសុវត្ថិភាពផងដែរ ។
លោក ហេង អំ ប្រធានភូមិកំពង់អួរ បានមានប្រសាសន៍ថា កន្លងទៅ មិនដែលមានភ្លើងឆេះព្រៃបែបនេះទេ តែឆ្នាំនេះមានអ្នកលួចកាប់រានយកដី និងដុតព្រៃលិចទឹក យកធ្វើកម្មសិទ្ធិ លោកសង្ស័យថា ភ្លើងឆេះព្រៃខាងលើនេះអាចបណ្តាលមកពីមានជនខិលខូចលួចកាប់ និងដុតព្រៃយកដីធ្វើកម្មសិទ្ឋិ ទើបបណ្តាលឱ្យឆេះរាលដាលបែបនេះ ។
ចំពោះការខូចខាតវិញ គឺបានឆេះព្រៃលិចទឹកក្នុងតំបន់៣អស់ប្រមាណ២០ហិកតា ។ ករណីភ្លើងឆេះព្រៃនេះមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ៕
ចែករំលែកព័តមាននេះ