ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្តាំមេធាវីថាការពារក្តីជូនជនក្រីក្រកាន់តែច្រើន និងទទួលខុសត្រូវខ្ពស់មេធាវីរូបនោះនឹងទទួលនូវកិត្តិយសកេរ្តិ៍ឈ្មោះ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​មេធាវី​ដែល​បាន​ទទួល​ការពារ​ក្តី​ជូន​ជន​ក្រីក្រ​បាន​កាន់តែ​ច្រើន និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​មេធាវី​រូប​នោះ​នឹង​ទទួល​បាន​នូវ​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្តី​គោរព​នៅ​ក្នុង​សង្គម​ជាតិ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​មេធាវី​ដែល​បាន​ទទួល​ការពារ​ក្តី​ជូន​ជន​ក្រីក្រ​បាន​កាន់តែ​ច្រើន និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​មេធាវី​រូប​នោះ​នឹង​ទទួល​បាន​នូវ​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្តី​គោរព​នៅ​ក្នុង​សង្គម​ជាតិ​ផង​ដែរ ។

Picture

ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ខណៈ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២៦ របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រារព្ធ​ឡើង​នៅ​ទីស្នាក់ការ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​សៀ​ល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ ។

Picture

យោង​តាម​ផេ​ក​ផ្លូវកា​របស់​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ក្នុង​ពិធី​នេះ លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អបអរសាទរ​ចំពោះ លោក លោកស្រី ជា​មេធាវី​ជ័យ​លា​ភី​ទាំង​៣៣ រូប ដែល​បាន​ទទួល​កិត្តិយស​ជាប់​ក្លាយជា​ក្រុមប្រឹក្សា​គណៈមេធាវី​ថ្មី អាណត្តិ​ទី​១០ ព្រមទាំង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នានា​ជា​ច្រើន ដែល​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​បាន​នា​ពេល​កន្លង​មក ។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ដល់​មេធាវី​ទាំងអស់​ថា «​មេធាវី​ដែល​បាន​ទទួល​ការពារ​ក្តី​ជូន​ជន​ក្រីក្រ​បាន​កាន់តែ​ច្រើន និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ មេធាវី​រូប​នោះ​នឹង​ទទួល​បាន​នូវ​កិត្តិយស​កេរ្តិ៍ឈ្មោះ និង​សេចក្តី​គោរព​នៅ​ក្នុង​សង្គម​ជាតិ​ផង​ដែរ​»​។

Picture

ទន្ទឹម​នេះ លោក​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​មេធាវី​គ្រប់​រូប​ឱ្យ​គោរព​ឱ្យ​បាន​ត្រឹមត្រូវ និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​គោលការណ៍​សុចរិត​ភាព និង​ភាព​ស្មោះត្រង់ ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា ដើម្បី​ការពារ និង​លើកកម្ពស់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ និង​តម្លៃ​នៃ​វិជ្ជាជីវៈ​មេធាវី​ផង​ដែរ​»៕

Picture
Picture