រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីច្រៀងខារ៉ាអូខេខ្ចីម៉ូតូមិត្តភក្កិទៅរកស្រីដេកជាមួយនៅម្តុំរង្វង់មូលគួចកាណុង ត្រូវនាងនាំទៅកន្លែងស្ងាត់លូកយកទូរស័ព្ទអាយហ្វូនមួយគ្រឿង និងលុយ១ម៉ឺនរៀល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ មីនា តាមបណ្តោយផ្លូវលេខ៤៧ នៅចំណុចមុខហាងម៉ាស្សាមយូរ៉ា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះដោយសារចាញ់បោកស្រីរកស៊ីផ្លូវភេទ ឈ្មោះ ធារា ស្នាក់នៅខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្កិមានគ្នា៣ទៅ៤នាក់បាននាំគ្នាទៅចូលច្រៀងខារ៉ាអូខេ ផឹកស៊ីស្រវឹងហើយនាំគ្នាទៅហាងម៉ាស្សាមយូរ៉ាដើម្បីចូលម៉ាស្សាទាំងអស់គ្នា ដោយឡែកតែជនរងគ្រោះមិនបានចូលម៉ាស្សាជាមួយមិត្តភក្កិទេ បែរជាខ្ចីម៉ូតូម៉ាក Nex ពណ៌ត្រួយចេក ជិះទៅរង្វង់មូលគួចកាណុង ដើម្បីទៅរកស្រីយកមករួមរក្ស ខណៈពេលទៅដល់រង្វង់មូលគួចកាណុងហើយបានចរចាជាមួយនារីម្នាក់ ត្រូវរ៉ូវគ្នាក៏ដឹកនាងទៅកន្លែងស្ងាត់ឈប់សាសងគ្នា ស្រាប់តែមានម៉ូតូបក្សពួករបស់នារីរកស៊ីផ្លូវចំនួន២គ្រឿង ម៉ាកស្តែប ពណ៌ខ្មៅលាយក្រហម អត់មានស្លាកលេខ និងមួយគ្រឿងទៀតមិនចាំម៉ាក ជិះឆ្វែលនៅជិតនោះ ស្រាប់តែស្ត្រីរកស៊ីផ្លូវភេទបានលូកហោប៉ៅរបស់ជនរងគ្រោះយកទូរស័ព្ទម៉ាក iPhone 5 និងយកកាបូបមានលុយចំនួន១០.០០០រៀល ធ្វើឲ្យជនរងគ្រោះភ័យបានដកកូនសោម៉ូតូហើយរត់ស្រែកថា «ចោរៗ» ទើបស្ត្រីរកស៊ីផ្លូវភេទរត់ទៅឡើងជិះម៉ូតូរបស់បក្សពួកគេចេញទៅបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅហៅមិត្តភក្កិនៅហាងម៉ាស្សាមយ៉ូរាម្នាក់ទៅយកម៉ូតូនៅកន្លែងកើតហេតុត្រឡប់មកវិញមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ ៕
ចែករំលែកព័តមាននេះ