រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី២១ ខែមីនា នៅក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់មិត្ដភាព ខណ្ឌ៧មករា បានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងរថយន្ដ CRV ។ សាក្សីពីកន្លែងកើតហេតុបានបញ្ជាក់ថា បុរសដែលដេកស្លាប់នៅក្នុងរថយន្ដនោះត្រូវគេស្គាល់អត្ដសញ្ញាណថា មានឈ្មោះ មាស សាមឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ដ្រីស័ក្ដិ៤កន្លះ បម្រើការនៅក្រសួង ការ ពារជាតិ ស្នាក់នៅគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
មុនពេលកើតហេតុគេឃើញបុរសរូបនោះ ចូលទៅធ្វើការនៅក្នុងក្រសួងការពារជាតិដូចសព្វដង តែមួយសន្ទុះក្រោយមកគេសង្កេតឃើញថា រូបគាត់ដូចជាមានអាការៈមិនសូវស្រួលខ្លួន ហើយបានដើរចូលទៅសម្រាកក្នុងរថយន្ដរបស់ខ្លួនម៉ាក CRV បន្ទាប់មកគេក៏ឃើញបែកពពុះមាត់ស្លាប់តែម្ដង ។ បច្ចុប្បន្នសាកសពដែលជាមន្ដ្រីយោធាស័ក្ដិ៤កន្លះ ដូចមានអត្ដសញ្ញាណខាងលើ ត្រូវបានគេដឹកយកទៅតម្កល់ទុកនៅវត្ដស្វាយដង្គំ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ