ចាប់ឃាត់ខ្លួនក្រុមជួញដូរនិងប្រើប្រាស់ថ្នាំញៀន៤នាក់
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៩នាក់ត្រូវបានកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលខេត្ត ធ្វើការចាប់ឃាត់ខ្លួននៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែមីនា
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៩នាក់ត្រូវបានកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលខេត្ត ធ្វើការចាប់ឃាត់ខ្លួននៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែមីនា
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៩នាក់ត្រូវបានកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលខេត្ត ធ្វើការចាប់ឃាត់ខ្លួននៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង និងក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខណៈជនសង្ស័យទាំង៩នាក់នោះកំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់ថ្នាំញៀន។
លោក ម៉ា យន្ត នាយនគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំងបាននិយាយថា ក្រោយពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងដោយកំណត់គោលដៅបានច្បាស់លាស់ លោកបានដឹកនាំកម្លាំងនគរបាលក្រុង សហការណ៍ជាមួយនគរបាលខេត្ត ចុះបង្ក្រាប និងចាប់ជនសង្ស័យបានចំនួន៩នាក់ នៅទីតាំងពីរកន្លែង គឺក្នុងភូមិដំណាក់ពពូល និងភូមិម៉ុងបារាំង ពេលដែលពួកគេកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀន។
ជនសង្ស័យទាំង៩នាក់ដែលត្រូវចាប់ខ្លួនមាន ១-ឈ្មោះហៀង កាលី អាយុ៣២ឆ្នាំ ២-ឈ្មោះ រស់ សុភា អាយុ២០ឆ្នាំ ៣-ឈ្មោះ ម៉ុង ចាន់ធឿន អាយុ២៥ឆ្នាំ ៤-ឈ្មោះ កេត វណ្ណារ៉ា អាយុ២០ឆ្នាំ ៥-ឈ្មោះ ណេន សំណាន អាយុ១៩ឆ្នាំ ៦-ឈ្មោះ សាវ៉ាន់ វិទូ អាយុ១៧ឆ្នាំ ៧-ឈ្មោះ កួយ តាំងគុណ អាយុ១៩ឆ្នាំ ៨-ឈ្មោះ គីម ម៉ាលីន ភេទស្រី អាយុ២០ឆ្នាំ និង៩-ឈ្មោះ ដា ដាណេ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅស្រុករលា ប្អៀរ និងក្រុងកំពង់ឆ្នាំង។
វត្ថុតាងដែលរឹបអូសបានមានគ្រឿងញៀនម៉ាទឹកកក២កញ្ចប់ ប្រដាប់ប្រើប្រាស់ និងថង់វិចខ្ចប់ថ្នាំញៀនមួយចំនួន ដាវ២ដើម កាំភ្លើងកែច្នៃមួយដើម ម៉ូតូ៣គ្រឿង និងទូរស័ព្ទដៃ៥គ្រឿង ។ ជនសង្ស័យខាងលើត្រូវបានមន្ត្រីនគរបាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ