អគ្គិភ័យលេបត្របាក់ផ្ទះអស់៥ខ្នង នៅក្រុងច្បារមន
ខេត្តកំពង់ស្ពឺ ៖ នាវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២១ ខែមីនា មានអគ្គិភ័យឆាបឆេះផ្ទះអស់៥ខ្នង ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ខេត្តកំពង់ស្ពឺ ៖ នាវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២១ ខែមីនា មានអគ្គិភ័យឆាបឆេះផ្ទះអស់៥ខ្នង ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ខេត្តកំពង់ស្ពឺ ៖ នាវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២១ ខែមីនា មានអគ្គិភ័យឆាបឆេះផ្ទះអស់៥ខ្នង ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា អគ្គិភ័យដែលលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នង បណ្ដាលមកពីទុស្សេខ្សែភ្លើង ។
មុនពេលកើតហេតុម្ចាស់ផ្ទះឈ្មោះ សុខ សុខន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានទៅការប្អូនបាត់ពីផ្ទះ ទើបមិនបានដឹងហើយបណ្ដាលឲ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាង សរុបចំនួន៥ខ្នង ។ ចំណែកឯការខូតខាតទ្រព្យសម្បត្តិពុំទាន់មានព័ត៌មានច្បាស់ការនៅឡើយ ៕
ចែករំលែកព័តមាននេះ