ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ដំណើរឈានដល់បើកប្រទេសសម័យ កូវីដពេលវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្មបើកដំណើរល្អ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ឈាន​ដល់​បើក​ដំណើរការ​ប្រទេស​ក្នុង​សម័យ​កូ​វី​ដ​១៩​នេះ គឺ​ត្រូវ​ចេះ​រៀន​រស់នៅ​ជាមួយ​កូ​វី​ដ ហើយ​នៅ​ពេល​វិស័យ​កសិកម្ម ឧស្សាហកម្ម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ឈាន​ដល់​បើក​ដំណើរការ​ប្រទេស​ក្នុង​សម័យ​កូ​វី​ដ​១៩​នេះ គឺ​ត្រូវ​ចេះ​រៀន​រស់នៅ​ជាមួយ​កូ​វី​ដ ហើយ​នៅ​ពេល​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​បើក​ដំណើរការ​ល្អ ។

យោង​តាម​សំឡេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​បច្ចុប្បន្ន​នេះ​ថា ដោយសារ​ការ​បញ្ឈប់​ឲ្យ​ធ្វើតេស្ត​រហ័ស គឺ​នៅ​ពេល​មុន​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ នៅ​ភូមិ​ណា​ត្រូវ​ធ្វើការ​បិទ​ភូមិ​នោះ ដើម្បី​ធ្វើតេស្ត ប៉ុន្តែ​អា​លូវ​នេះ​មិន​ធ្វើ​ដូច្នេះ​ទេ តែ​យើង​ដាក់​ទីតាំង​យក​សំណាក​ដោយ​បុគ្គល​ម្នាក់​ៗ ដែល​មានការ​សង្ស័យ​ត្រូវ​ទៅ​យក​សំណាក​ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល​នៅ​គ្រប់កន្លែង ។

នៅ​ពេល​ផ្នែក​សុខាភិបាល​រក​ឃើញ​ថា អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩​ផ្នែក​សុខាភិបាល​ត្រូវ​ធ្វើការ​ពិភាក្សា​គា្ន​ជាមួយ​អ្នកជំងឺ​ថា​តើ​ត្រូវ ព្យាបាល​នៅ​ផ្នះ ឬ​នៅ​មន្ទីរពេទ្យ​កម្រិត​ធ្ងន់ ឬ​ស្រាល​តាម​ស្ថានភាព​ជាក់ស្តែង ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ៖«​ការ​ធ្វើ​ទាំងអស់​ទាំង​ការ​ព្យាបាល​នៅ​តាម​ផ្ទះ​ក្តី នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ក្តី នៅ​មន្ទីរពេទ្យ​ខេត្ត​ក្តី​នឹង​ប្រព្រឹត្តិ​ទៅ​បាន​ល្អ ដើម្បី​ចាប់ផ្តើម​រៀន​រស់នៅ​ជាមួយ ជំងឺ​កូ​វី​ដ​ជា​ហេតុ​ដែល​ឈាន​ទៅ​បើក​ប្រទេស​របស់​យើង​ឡើង​វិញ​នៅ​ពេល​វិស័យ​កសិកម្ម ឧស្សាហកម្ម ដំណើរការ​បាន​ល្អ ហើយ​វិស័យ​សេវាកម្ម​ក៏​អាច​នឹង​បើក​ឡើង​វិញ គឺ​ដូច​អ្វី​ដែល​យើង​សាកល្បង​នៅ​ពេល​ភ្ជុំបិណ្ឌ​»​។

សម្តេច​បន្ត​ថា​៖«​យើង​ចាប់ផ្តើម​បើក​ផ្នែក​សេវាកម្ម​បន្ត​ទៀត ដើម្បី​ឈាន​ដល់​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ​។​សាលារៀន​ត្រូវ​តែ​បើក​ឡើង​វិញ ដើម្បី​ឲ្យ​កូនចៅ​បាន​ចូល​រៀន​នេះ​ជា​វិធី​ដ៏​ល្អ​ដើម្បី​ឲ្យ​យើង​រៀន​រស់​ជាមួយ​កូ​វី​ដ​ពីព្រោះ​ទោះ​បិទ​ក៏​មានការ​ឆ្លង ហើយ​ការ​បើក​ក៏​នៅ​តែ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ ប៉ុន្តែ​យើង​បាន​ចាក់​វ៉ាក់សាំង​២​ដូ​ស ហើយ​បាន​បន្ថែម​ដូ​ស​ទី​៣ ដែល​កំពុង​មាន​ក្នុង​ដៃ​ជាង​១០​លាន​ដូ​ស ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ចាក់ ។ អា​លូវ​នេះ​ដូ​ស​ទី​៣ បាន​ចាក់​ជាង​១​លាន​នាក់ រួច​ហើយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំំ​ង​ប្រទេស ចំណែក​នៅ​ភ្នំពេញ​ជាង​កន្លះ​លាន​នាក់​ហើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា អ្វី​ដែល​សម្តេច​បាន​លើក​ឡើង​ថា សូម​ឲ្យ​ការ​ខិតខំ​ធ្វើ ពិសេស​នោះ​ជៀសវាង​ការ​នាំ​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​មិនមែន​ការ​ចាំបាច់ ដើម្បី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​នោះ​ទេ ដោយ​ត្រូវ​ព្យាបាល​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ថ្នាក់​ខេត្ត​ជៀសវាង​ធ្វើ​ឲ្យ​អ្នកជំងឺ​កាន់​ធ្ងន់ធ្ងរ ។ ករណី​ទៀត​សោ​ធ គឺ​មិន​ប្រើ​វិធីសាស្ត្រ​ឃើញ​មួយ​ចាប់​មនុស្ស​មួយ​ភូមិ​យក​សំណាក​នោះ​ទេ គឺ​អ្នកមាន​រោគ​សញ្ញា​ត្រូវ​មាន​ទទួលខុសត្រូវ ខ្លូ​ន​ឯង​ទៅ​មន្ទីរពេទ្យ ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទាន់​បាន​វ៉ាក់សាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ សូម​អញ្ជើញ​ទៅ​ចាក់​ឲ្យ​បាន​គ្រប់​គ្នា ហើយ​សូមកុំ​ឲ្យ​មានការ​រើសអើង​ចំពោះ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ប៉ុន្តែ​ត្រូវ​ចាក់​ទុក​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដដែល​បាន ព្យាបាល​ជា​សះស្បើយ​នោះ ជា​កំលាំង​នៃ​ការ​ការពារ​អ្នក​ដែល​បាន​កើត​កូ​វី​ដ នៅ​ពេល​ក្រោយ ដោយសារ​ពួក​គេ​មាន​អង្គ​បក្ខ​ដិ​បក្ខ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​កូ​វី​ដ​១៩ ។

សម្តេច​ក៏​បាន​ឲ្យ​អាជ្ញាធរ​រក​មើល​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល ឬ​ជន​ពិកា​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​ដើម្បី​ធ្វើ​យ៉ាងណា​ខិតខំ​ចាក់​ជូន​គាត់​ដល់ទី​កន្លែង ដើម្បី​ផ្តល់​ភាព​សាំង​ដល់​គាត់ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ថា​ទោះបីជា​យើង​មិន​ទាន់​ហ៊ាន​និយាយ សូន្យ​កូ​វី​ដ ឬ​សេ​រ៉ូ​កូ​វី​ដ​ក្តី​យើង​ត្រូវធ្វើ​ឲ្យ​អត្រា​ឆ្លង និង​ស្លា​.​ប់​ជំងឺ​កូ​វី​ដ​១៩ បន្ត​ថយ​ចុះ​បន្ត​ទៀត ។ ដើម្បី​ឈាន​ដល់​បើក​ប្រទេស​ឡើង​វិញ​យើង​ត្រូវ​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​ក្នុង​ដំណើរ​គន្លង​ថ្មី​ជាមួយ​«៣​ការពារ និង​៣​កុំ​»​និង​ជៀសវៀង​ការ​រើស​អើយ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ