ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពីបទវាយប្លន់អ្នកដំណើរ
ខេត្តកំពង់ធំ ៖ ជនសង្ស័យជាក្រុមស្ទាវចំនួន៥នាក់ ត្រូវបានកម្លាំងសម្ថកិច្ចកងរាជអាវុធហត្ថស្រុកសន្ទុក សហការណ៍ជាមួយអាវុធហត្ថក្រុងស្ទឹងសែន
ខេត្តកំពង់ធំ ៖ ជនសង្ស័យជាក្រុមស្ទាវចំនួន៥នាក់ ត្រូវបានកម្លាំងសម្ថកិច្ចកងរាជអាវុធហត្ថស្រុកសន្ទុក សហការណ៍ជាមួយអាវុធហត្ថក្រុងស្ទឹងសែន
ខេត្តកំពង់ធំ ៖ ជនសង្ស័យជាក្រុមស្ទាវចំនួន៥នាក់ ត្រូវបានកម្លាំងសម្ថកិច្ចកងរាជអាវុធហត្ថស្រុកសន្ទុក សហការណ៍ជាមួយអាវុធហត្ថក្រុងស្ទឹងសែន និងអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន ពីបទធ្វើសកម្មភាពវាយប្លន់ម្ចាស់រថយន្តដែលឈប់សំចតតាមដងផ្លូវនៅពេលយប់ ខណៈពួកគេងងុយដេកឈប់មួយសន្ទុះ ។ លោកវរសេនីយ៏ត្រី ប៊ុន ឃី អនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពង់ធំបានប្រាប់ថា ករណីខាងលើនេះបានកើតឡើងកាលពីម៉ោង១យប់រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ នៅចំណុចអូរប្រាសាទ ស្ថិតក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ។
ជនសង្ស័យមានគ្នា៥នាក់ ប្រដាប់ដោយដាវ កាំបិតផ្គាក់ និងដំបងដែក បានធ្វើសកម្មភាពភ្ជង់ ប្លន់ និងវាយម្ចាស់រថយន្តឲ្យរងរបួស និងបែកកញ្ចក់រថយន្តប្លន់យកលុយ និងទូរស័ព្ទ ខណៈម្ចាស់រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ ព្រះស៊ីហនុ 3A -2901បើកបរពេលយប់ងងុយដេក រួចឈប់រថយន្តដេក១សន្ទុះ ក៏ត្រូវក្រុមចោរធ្វើសកម្មភាពប្លន់តែម្តង ម្ចាស់រថយន្តឈ្មោះ ស៊ឹម រ៉ាសិទ្ធ ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅស្រុកពារាំង ខេត្តព្រៃវែង របួសដៃស្តាំ ខូចទ្វារថយន្ត និងបែកកញ្ចក់ចំហៀងខាងស្តាំ ទី២.ឈ្មោះ ជា ចាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ និងទី៣.ឈ្មោះ ផល សុភាព ប្រុសអាយុ១៩ ឆ្នាំ អ្នកទាំង២ជាកម្មករ រស់នៅភូមិស្រះស្កូវ ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង យកអស់ទូរស័ព្ទដៃ១គ្រឿង លុយ២១ម៉ឺនរៀលរត់គេចខ្លួន បន្ទាប់ពីករណីប្លន់ជនរងគ្រោះមានម្នាក់រត់រួច ទៅប្តឹងកងរាជអាវុធហត្ថស្នាក់ការ៦០១ ដែលនៅជិតនោះ ចុះទៅតាមដានកំណត់មុខសញ្ញា សុំបទបញ្ជាពីលោកព្រះរាជអាជ្ញា ទើបឈានដល់ការឃាត់ខ្លួននៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមិនានេះ ពេលពួកជនសង្ស័យកំពុងតែរៀបចំផឹកស៊ី អ្នកទាំង៥នាក់រួមមាន ទី១.ឈ្មោះ នួល សំណាង ហៅអាច្រឹង ភេទប្រុសអាយុ១៩ឆ្នាំជាមេខ្លោង ទី២.ឈ្មោះ ម៉ៅ ចាន់រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទី៣.ឈ្មោះ ម៉ៅ ចាន់រ៉ុង ភេទប្រុសអាយុ១៦ឆ្នាំ ទី៤.ឈ្មោះ ឡេង ហ៊ត ភេទប្រុស អាយុ២៣ឆ្នាំ និងទី ៥.ឈ្មោះ លន ញ៉ាញ់ ភេទប្រុស អាយុ២០ ឆ្នាំអ្នកទាំង៥រស់នៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់អ្នកឡាននៅតាមដងផ្លូវត្រង់ចំណុចខាងលើនេះចំនួនជាង១០ដងមកហើយ នៅពេលប្លន់បានម្តងៗបានប្រាក់តែបន្តិចបន្តួចប៉ុណ្ណោះ ចែកគ្នាបានម្នាក់៤ម៉ឺន ទៅ១០ម៉ឺនរៀលទេ មិនដែលប្លន់បានប្រាក់ច្រើននោះទេ លុយទាំងនេះយកមកចែកគ្នាបាននាំគ្នាផឹកស៊ីសប្បាយ អស់លុយទើបធ្វើសកម្មភាពទៀត ៕
ចែករំលែកព័តមាននេះ