ចោរជំនាញលួចគោ ពេលនេះអស់លក្ខណ៍ហើយ
ខេត្តកំពង់ធំ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គ្រយាសហការជាមួយកម្លាំងប្រជាការពារជាង៣០នាក់ព័ទ្ធចាប់ខ្លួនបានកាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦…
ខេត្តកំពង់ធំ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គ្រយាសហការជាមួយកម្លាំងប្រជាការពារជាង៣០នាក់ព័ទ្ធចាប់ខ្លួនបានកាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦…
ខេត្តកំពង់ធំ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គ្រយាសហការជាមួយកម្លាំងប្រជាការពារជាង៣០នាក់ព័ទ្ធចាប់ខ្លួនបានកាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីក្រុមចោរល្បិចខ្ពស់ទាំងនេះបានលួចគោប្រជាពលរដ្ឋនៅភូមិអូរតាសែង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។
លោកអនុសេនីយ៍ឯក ចារ សុខន នាយនគរបាលប៉ុស្តិ៍គ្រយា បានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋថាបានបាត់គោ រូបលោក និងប្រជាការពារភូមិប្រមាណជាង៣០នាក់ បានសហការជាមួយម្ចាស់គោ ដេញឡោមព័ទ្ធចាប់បានមេចោរ២នាក់ និងគោ៦ក្បាល ដែលជនសង្ស័យកំពុងដឹកកាត់ព្រៃ ។
លោកអនុសេនីយ៍ឯក ចារ សុខន បន្តថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ម៉ៅ ភឿក ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាមេខ្លោង និងឈ្មោះ វ័ន ព្រលឹង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ជាអ្នកដឹកគោ ។ ចំណែកក្រុមគ្រួសាររងគ្រោះដោយសារចោរលួចគោមាន២គ្រួសារគឺ ឈ្មោះ ឃុន លី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម និងឈ្មោះ ឃុន ឆុន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។
ក្រោយពីសមត្ថកិច្ចបានធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសន្ទុករួចមក ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកវត្ថុតាងដែលជាសត្វគោទាំង៦ក្បាល សមត្ថកិច្ចស្រុកសន្ទុកបាននិងកំពុងបំពេញសំណុំឯកសារដើម្បីប្រគល់ទៅឲ្យម្ចាស់ដើមវិញ ៕
ចែករំលែកព័តមាននេះ