ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុ នឹងក្លាយជាទីក្រុងដ៏ល្បីក្នុងតំបន់ ជាតំបន់បច្ចេកវិទ្យាវៃឆ្លាត បរិស្ថានបៃតង និងប៉ូលសេដ្ឋកិច្ចសម្បូរការងារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសដែលអាចឈានឆ្ពោះទៅជា «ក្បាលម៉ាស៊ីន» មួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ…

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសដែលអាចឈានឆ្ពោះទៅជា «ក្បាលម៉ាស៊ីន» មួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ ។

ក្រសួងគូសបញ្ជាក់ថា «ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនេះ ផែនការមេនេះកំណត់គោលដៅអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុ ទៅជាទីក្រុងដីល្បី និងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត និងបំពាក់ដោយសេវាសាធារណៈ បរិក្ខាសម្រាប់រស់នៅលំដាប់ពិភពលោក និងជាតំបន់ប្រកបដោយបរិស្ថានបៃតង និងតំបន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមបម្រើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និង សកលលោក និងជាពិសេសប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋនិងជាប្រភពចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទំាងមូល» ។

ការប្រកាសផែនការមេនៅក្នុងការអភិវឌ្ឍខេត្តព្រះសីហនុនេះ បានធ្វើឡើងក្រោយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្ម រៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាមួយវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញ ស៊ិនជិន (UPDIS) កាលពីថ្ងៃទី ១៨ ខែតុលាឆ្នំា ២០២១ ។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «ការជ្រើសយកវិទ្យាស្ថាន UPDIS សម្រាប់ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺដោយសារវិទ្យាស្ថាននេះមានបទពិសោធន៍ជាង ៣០ ឆ្នំា និងបានរៀបចំប្រមាណ ៥.៨០០ គម្រោងនៅលើពិភពលោកជាពិសេស ជាស្ថាប័នដឹកមុខក្នុងការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍស៊ិនជិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ