ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២១ មីនា បានបាញ់គ្រាប់មីស៊ីលឬគ្រាប់រ៉ុក្កែតរយៈខ្លីជាច្រើនគ្រាប់ទៅកាន់សមុទ្រខាងកើតដែលហៅផងដែរថាសមុទ្រជប៉ុន ។
ការបាញ់មីស៊ីលនិងរ៉ុក្កែតទាំងនោះធ្វើឡើងក្នុងកាលៈទេសៈដែលភាពតានតឹងមានកាន់តែខ្លាំងឡើងនៅឧបទ្វីបកូរ៉េចាប់តាំងពីការសាកល្បងនុយក្លេអ៊ែរលើកទី៤របស់ក្រុងព្យុងយ៉ាងមក ។
ដោយដកស្រង់ប្រភពព័ត៌មានរដ្ឋាភិបាលមួយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP រាយការណ៍ថាគ្រាប់មីស៊ីលឬគ្រាប់រ៉ុក្កែតទាំងនោះត្រូវបានបាញ់ចេញនាវេលាម៉ោង១៥និង៣០នាទីម៉ោងក្នុងស្រុកហើយធ្លាក់ក្នុងសមុទ្រជប៉ុន ៕
ចែករំលែកព័តមាននេះ