ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆ្លង​កូ​វី​ដ​ថយ​ចុះ​មក​១៧៥​នាក់ (PCR) ខណៈ​ស្លា​.​ប់​ថយ​មក​១១​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថយ​ចុះ​មក​ត្រឹម​១៧៥​នាក់ និង​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ ក៏​បាន​ថយ​មក​ត្រឹម

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថយ​ចុះ​មក​ត្រឹម​១៧៥​នាក់ និង​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ ក៏​បាន​ថយ​មក​ត្រឹម​១១​នាក់​តែ​ប៉ុណ្ណោះ​។

ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហាក់ដូចជា​ចុះ​ថយ​ជា​បណ្តើរ​ដែល​ជា​សញ្ញាណ​មួយ​ល្អ​សម្រាប់​កម្ពុជា ក្នុង​នោះ​មាន​ករណី​ស្លា​.​ប់​ដោយសារ​ជំងឺ​នេះ​ថយ​ចុះ​ផង​ដែរ​។

ក្រសួងសុខាភិបាល​ក៏​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី 175 (PCR) នាក់​ទៀត និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​271 នាក់ និង​ស្លា​.​ប់ 11 នាក់ (8 នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​) ក្នុង​នោះ​មាន​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​ចំនួន​141 នាក់ និង អ្នកដំណើរ​ពី​បរទេស 34 នាក់​។

ក្រសួង​បាន​លើក​ឡើង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​ចំនួន 117,035 នាក់ និង​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន​111,420 នាក់ ខណៈ​អ្នក​ស្លា​.​ប់​ដោយសារ​ជំ​ង​កូ​វី​ដ មាន​ចំនួន 2,681 នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ