ការបោះឆ្នោតសភាជាតិឡាវនីតីកាលទី៨ និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត និងក្រុងបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ មីនា ដោយការិយាល័យបោះឆ្នោតក្នុងទូទាំងប្រទេសចាប់បើកទ្វារពីម៉ោង៧ព្រឹករហូតដល់ម៉ោង១៧ ។
ពលរដ្ឋឡាវប្រមាណជាជិត៤លាននាក់ត្រូវទៅបោះឆ្នោតក្នុងខេត្ត-ក្រុងទាំង១៨របស់ប្រទេស ។ ការបោះឆ្នោតនេះត្រូវជ្រើសរើសសមាជិកសភាជាតិ១៤៩រូប ក្នុងចំណោមបេក្ខជន២១១រូប ក្រៅពីសមាជិកក្រុមប្រឹក្សាខេត្ត-ក្រុង៣៦០រូប សម្រាប់អាណត្តិ២០១៦-២០២០ ។
រដ្ឋធម្មនុញ្ញឡាវ បានកែប្រែជាលើកទី២កាលពីឆ្នាំ២០០៥ ដែលអាចឱ្យបង្កើតក្រុមប្រឹក្សាប្រជាជន ខេត្តសម្រាប់ធ្វើការសម្រេចចិត្តលើបញ្ហាមូលដ្ឋានធំៗ ហើយពិនិត្យសកម្មភាពរបស់រដ្ឋបាលមូលដ្ឋាន ។ ក្រុមប្រឹក្សាប្រជាជនខេត្តក៏មានសមត្ថកិច្ចផងដែរអនុម័តបណ្តាផែនការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងថវិកាមូលដ្ឋាន ជ្រើសតាំង និងដកតំណែងអភិបាលខេត្តតាមសំណើរបស់ក្រុមប្រឹក្សាអចិន្ត្រៃយ៍ខេត្ត ៕
ចែករំលែកព័តមាននេះ