ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវនារី​13​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ត​បឺស​ដឹក​និស្សិត​បរទេស​នៅ​អេ​ស្ប៉ា​ញ

10 ឆ្នាំ មុន

យោង​តាម​អាជ្ញាធរ​តំបន់​កា​តា​ឡូញ​អេ​ស្ប៉ា​ញ​ថា គ្រោះថ្នាក់​រថយន្ត​បឺស​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣​នាក់ និង​របួស​៤៤​នាក់​កាលពី​ថ្ងៃ​ទី​២០ មីនា តាម​ផ្លូវថ្នល់​រវាង​ទីក្រុង VALENCE និង​ទីក្រុង​បា​សឺ​ឡោ​ន (​អេ​ស្ប៉ា​ញ​) ។

យោង​តាម​អាជ្ញាធរ​តំបន់​កា​តា​ឡូញ​អេ​ស្ប៉ា​ញ​ថា គ្រោះថ្នាក់​រថយន្ត​បឺស​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣​នាក់ និង​របួស​៤៤​នាក់​កាលពី​ថ្ងៃ​ទី​២០ មីនា តាម​ផ្លូវថ្នល់​រវាង​ទីក្រុង VALENCE និង​ទីក្រុង​បា​សឺ​ឡោ​ន (​អេ​ស្ប៉ា​ញ​) ។ តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​១៤​នាក់ ។ អត្តសញ្ញាណ និង​សញ្ជាតិ​របស់​ជន​រង​គ្រោះ​នៅ​ពុំ​ទាន់​បញ្ជាក់​នៅឡើយ ក៏​ប៉ុន្តែ​អាជ្ញាធរ​អះអាង​ថា អ្នក​ស្លាប់​ទាំងអស់​សុទ្ធតែ​ជា​យុវនារី ។

យោង​តាម​ក្រសួងមហាផ្ទៃ​អេ​ស្ប៉ា​ញ​ថា រថយន្ត​បឺស​នេះ​ដឹក​និស្សិត​៥៦​នាក់​មក​ពី​ប្រទេស​១៩ ដែល​វិល​ត្រឡប់​ពី​ចូលរួម​ក្នុង​ពិធីបុណ្យ FALICAS ជាម​ហា​បុណ្យ​រៀបចំ​ធ្វើ​នៅ​ទីក្រុង VALLCE ។ ជនជាតិ​បារាំង​ច្រើន​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ។ អាជ្ញាធរ​ក៏​ទាក់ទង​ផង​ដែរ​ជាមួយ​តំណាង​ស្ថានទូត​អា​ល្លឺ​ម៉​ង់ ប៊ុល​ហ្គា​រី ហ្វាំ​ង​ឡង់ ហុ​ុ​ង​គ្រី អីុតា​លី អៀរ​ឡង់ ជប៉ុន ន័​រ​វែ​ស ហូ​ឡង់ ប៉ា​ឡេ​ស្ទី​ន ប៉េ​រូ ប៉ូ​ឡូញ សាធារណរដ្ឋ​ឆេ​ក អង់គ្លេស ស៊ុ​យ​អែ​ត ស្វ៊ីស នូ​វែ​ល​ហ្សេ​ឡង់ និង​អ៊ុយ​ក្រែ​ន ។

រដ្ឋមន្ត្រី​មហាផ្ទៃ​តំបន់​កា​តា​ឡូញ លោក JORDI JANE អះអាង​ថា និស្សិត​ភាគច្រើន​បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​អឺរ៉ុប ERASMUS នៅ​សាកលវិទ្យាល័យ​បា​សឺ​ឡោ​ន ក៏​ប៉ុន្តែ​រថយន្ត​បឺស​នេះ​ក៏​អាច​ដឹក​ពួក​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ដទៃ​ៗ​ទៀត ។ សរុប​ពួក​និស្សិត​បាន​ជួល​រថយន្ត​បឺស​៥​គ្រឿង សម្រាប់​ដំណើរ​កម្សាន្ត​នេះ ហើយ​បាន​ប្តូរ​រថយន្ត​គ្នា​ជិះ​ពេល​វិល​ត្រឡប់​មក​វិញ ទើប​នាំ​ឱ្យ​មានការ​លំបាក​ក្នុង​ការ​កំណត់​អត្តសញ្ញាណ ។

គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ម៉ោង​៦​ព្រឹក​ម៉ោង​ក្នុងស្រុក​នៅ​តំបន់​ខ្ពស់​នៃ​ឃុំ FREGINALS ចម្ងាយ​១៥០​គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​បា​សឺ​ឡោ​ន ។ គ្រោះថ្នាក់​នេះ​អាច​បណ្តាល​​មក​ពី​ការ​ធ្វេសប្រហែស​របស់​អ្នក​បើក ៕