ខេត្តកោះកុង ៖ ទីបំផុតទៅជនដៃដល់ជាកូនដែលចាក់និងកាប់ម្តាយបង្កើតឲ្យរងរបួសធ្ងន់ គ្រាន់តែសុំលុយមិនបាននោះ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយកាលពីរសៀលថ្ងៃទី២០ មីនា ២០១៦ នៅក្បែរបន្ទាត់ព្រំដែនខ្មែរ-ថៃ ខណៈជនសង្ស័យប៉ងឆ្លងដែន ។
ជនដៃដល់ដែលត្រូវចាប់ខ្លួននោះឈ្មោះ អ៊ុន សេរីវុធ អាយុ២២ឆាំ្ន ជាសិស្សសាលានិងជាមនុស្សញៀនថ្នាំបង្ករឿងក្នុងក្រុមគ្រួសារស្ទើរលស់ថ្ងៃ ។
គួររំលឹកថា ស្ត្រីចំណាស់ម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារកូនប្រុសបង្កើតយកន្ត្រៃចាក់និងពូថៅកាប់ជាច្រើនកន្លែង ដោយសារសុំលុយមិនបាន និងខឹងម្តាយស្តីបន្ទោស ។ យកកន្ត្រៃនិងពូថៅចាក់កាប់ព្រះកន្លោងរបួសធ្ងន់ គ្រាន់តែសុំលុយមិនបាន
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១៩ មីនា ២០១៦ នៅក្នុងភូមិខេងខូង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។ ស្ត្រីរងគ្រោះជាម្តាយឈ្មោះ ម៉ៅ មិត្ត អាយុ៥៦ឆ្នាំ រីឯជនដៃដល់ជាកូនបង្កើតក្រោយចាក់និងកាប់ម្តាយឲ្យរងរបួសធ្ងន់ហើយបានរត់គេចខ្លួនចូលក្នុងព្រៃ តែទីបំផុតមិនអាចរត់គេចពីសំណាញ់ច្បាប់បានទេ និងក្លាយជាជនដែលសាងអានន្តរិយកម្មដូចក្នុងរឿងព្រះមោគ្គលាន៕
ចែករំលែកព័តមាននេះ