ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូលធ្វើការ​​កាន់ខាងគណនេយ្យ​​​បាន៤ខែលួច​ប្រាក់​បាន​​​​​​៥​​លើក ​​(សរុបប្រាក់​ជាង១លានបាត)​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរសជនជាតិឥណ្ឌូ​នេ​ស៊ី​ម្នាក់​ ដែលមាន​តួនាទី​ជា​គណនេយ្យ​ក្រុមហ៊ុន​​មួយកន្លែង ​បានធ្វើ​សកម្មភាពលួច​ប្រាក់​ជាង​១​លាន​បាត ​ហើយត្រូវ​បាន​ឃាត់ខ្លួនបញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​​ថ្ងៃ​ទី​១៨ ​តុលា ឆ្នាំ​២០២១​។ លោក​វរសេនីយ៍ត្រី…


ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរសជនជាតិឥណ្ឌូ​នេ​ស៊ី​ម្នាក់​ ដែលមាន​តួនាទី​ជា​គណនេយ្យ​ក្រុមហ៊ុន​​មួយកន្លែង ​បានធ្វើ​សកម្មភាពលួច​ប្រាក់​ជាង​១​លាន​បាត ​ហើយត្រូវ​បាន​ឃាត់ខ្លួនបញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​​ថ្ងៃ​ទី​១៨ ​តុលា ឆ្នាំ​២០២១​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ជនសង្ស័យខាងលើ ឈ្មោះ ចាន់ ដ្រា (CHAN TRRA) ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ មាន​តួនាទី​ជា​គណនេយ្យ​ក្រុមហ៊ុន​(​វេ​រលុយ​)​ ស្នាក់​នៅ​បូ​រី​ដួង​ច័ន្ទ​ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

លោក​បាន​បញ្ជាក់​ទៀតថា ​នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ កម្លាំង​ជំនាញ​បាន​ទទួល​ពាក្យបណ្តឹង​ឈ្មោះ ហ្វា​ញ​ឌី​ចា​យ៉ា គូ​នី​យ៉ា​វ៉ា​ន់ FINDJAYA KURNIAWAN ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​(​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​)​ ដែល​ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា​បាន​ដាក់​ពាក្យបណ្តឹង​ឈ្មោះ ចាន់ ដ្រា CHAN TRRA បាន​មក​ធ្វើការ​ជា​គណនេយ្យ​ក្រុមហ៊ុន​​(​វេ​រលុយ​)​រយៈពេល​៤​ខែមកហើយ​។

​ប្រភពបន្តថា នៅ​ថ្ងៃ​ទី​១៦ ​តុលា ឆ្នាំ​២០២១ បាន​ត្រួតពិនិត្យ​គណនេយ្យ​ក្រុមហ៊ុន​បានឃើញ​ឈ្មោះ ចាន់ ដ្រា បាន​វេ​រលុយ​ចេញ​-ចូល​ជា​បន្តបន្ទាប់ ​ក្នុង​គណនេយ្យ​ផ្ទាល់ខ្លួន​របស់​ឈ្មោះ ចាន់ ដ្រា បាន​បាត់បង់​ទឹកប្រាក់​ចំនួន​៥៦៩.០០០.០០០​រូពី​ (​ប្រាំ​រយ​ហុក​សិប​ប្រាំបួន​លាន​រូពី​)​ប្រាក់​ឥណ្ឌូ​នេ​ស៊ី​ស្មើ​ប្រាក់​ថៃ​ជាង​១​លាន​បាត​ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា​ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ឈ្មោះ ចាន់ ដ្រា ជា​គណនេយ្យ​ក្រុមហ៊ុន(​វេ​រលុយ​)​ ពី​ករណី​លួច​លុយ​ក្រុមហ៊ុន​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១​នៅ​បូ​រី​ដួង​ច័ន្ទ​ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ ចាន់ ដ្រា នាំ​យក​សាកសួរ​តាម​ចម្លើយ​សារភាព​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​លុយ​ក្នុង​គណ​នេយ្យ​ក្រុមហ៊ុន​ដែល​វេរ​ចូល​គណនេយ្យ​របស់​ខ្លួន​ចំនួន​៥​លើក ​ចាប់ពី​ថ្ងៃ​ទី​១១​ដល់​១៦​ ខែតុលា ឆ្នាំ​២០២១ ​មាន​ទឹកប្រាក់​ចំនួន​៥៦៩.០០០.០០០​រូពី​ប្រាក់​ឥណ្ឌូ​នេ​ស៊ី ​ស្មើ​ប្រាក់​ថៃ​ជាង​១​លាន​បាត​ និងបាន​ដក​ប្រើប្រាស់ ​និង​វេ​រអោយ​ម្តាយ​នៅ​ប្រទេស​ឥណ្ឌូ​នេ​
ស៊ី​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ