ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយាអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ជាប់ឆ្នោតជា​សមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ លោកស្រី​មេធាវី អ៊ូ ធីតា​ពៅ ភរិយា​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ជាប់ឆ្នោត ជា​ក្រុមប្រឹក្សា​គណៈមេធាវី…

​ភ្នំពេញ​៖ លោកស្រី​មេធាវី អ៊ូ ធីតា​ពៅ ភរិយា​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ជាប់ឆ្នោត ជា​ក្រុមប្រឹក្សា​គណៈមេធាវី អាណត្តិ​ទី​១០ តាមរយៈ​ការបោះឆ្នោត ក្នុង​មហាសន្និបាត លើក​ទី​២៦ នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៦-១៨ ខែតុលា ឆ្នាំ​២០២១​។

នៅយប់ថ្ងៃទី១៨ ខែតុលានេះ លោកស្រីមេធាវី អ៊ូ ធីតាពៅ បានប្រកាស​ថ្លែងអំណរអរគុណ​ លោកប្រធានគណៈមេធាវី និងលោកស្រី ជាពិសេសអរគុណគណៈកម្មការរៀបចំការបោះឆ្នោត និងក្រុមការងាររៀបចំមហាសន្និបាតគណៈមេធាវី លើកទី២៦ និងបងប្អូនសហភាតា ដែលបានបោះឆ្នោតគាំទ្រដល់រូបលោកស្រី ជាប់ជាក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០ នេះ។

លោកស្រី​មេធាវី អ៊ូ ធីតាពៅ ចាត់ទុកថា សំឡេង​គាំទ្ររបស់បងប្អូន គឺជាសំឡេងប្រកបទៅដោយឆន្ទៈ កើតចេញពីក្រអៅបេះដូង ស្រលាញ់រាប់អាន ទុកចិត្ត និងភាពស្មោះត្រង់ មិនអាចកាត់ថ្លៃបាន។

លោកស្រីមេធាវី មានមោទកភាព​យ៉ាងក្រៃលែង ចំពោះសំឡេងឆ្នោតគាំទ្ររបស់សហភាតា ជាមេធាវី ចំពោះរូបលោកស្រី នាពេលនេះ។

​មាន​អាយុ ៣៧​ឆ្នាំ លោកស្រី​មេធាវី អ៊ូ ធីតា​ពៅ បាន​សម្បថ ចូល​ធ្វើជា​មេធាវី កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០០៧​។ រហូតដល់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០០៨ ទើប​លោកស្រី ក្លាយជា​មេធាវី​ពេញសិទ្ធិ​។ សព្វថ្ងៃនេះ លោកស្រី​មេធាវី អ៊ូ ធីតា​ពៅ ជា​មេធាវី​ពេញសិទ្ធិ​កំពុង​ប្រកប​វិជ្ជាជីវៈ ប្រចាំ​ការិយាល័យ​មេធាវី ឈ្មោះថា ក្រុមហ៊ុន​មេធាវី​សាខា អិ​ល អេស ភី ( សាខា ) នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​សូម​រម្លឹកថា លោកស្រី​មេធាវី អ៊ូ ធីតា​ពៅ ក៏បាន​ជាប់ឆ្នោត ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី ក្នុង​អាណត្តិ​ទី​៨ កាលពី​ឆ្នាំ​២០១៥-២០១៨ ផងដែរ​។ ក្រុមប្រឹក្សា​គណៈមេធាវី មាន​សមាសភាព ៣៣​រូប​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ