ប្ដីប្រពន្ធផ្ទុះហិ.ង្សា ផ្អើលប្រជាពលរដ្ឋតាមដងផ្លូវ
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១០យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា មានករណីហិ.ង្សាមួយផ្ដើមចេញពីរឿងមើលងាយគ្នា
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១០យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា មានករណីហិ.ង្សាមួយផ្ដើមចេញពីរឿងមើលងាយគ្នា
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១០យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា មានករណីហិង្សាមួយផ្ដើមចេញពីរឿងមើលងាយគ្នា ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នារីម្នាក់ដែលជាអ្នកលក់មាន់ និងស្លាបមាន់អាំង ក្បែរភោជនីយដ្ឋាន អាន់ឆើសុខសាន្ត ។ ការលក់ដូរដំណើរការជាធម្មតា តែមួយសន្ទុះក្រោយមកមុនពេលកើតហេតុក៏មានវត្តមានភ្ញៀវម្នាក់ទៀតដែលគេដឹងថាជាប្អូនថ្លៃរបស់ស្ត្រីដែលជាអ្នកលក់ ក៏បានចូលញ៉ាំអាហារនៅទីនោះ ។
ពេលនោះស្ត្រីដែលជាបងថ្លៃបាននិយាយដៀមដាម មើលងាយមើលថោកបងប្រុសខ្លួន និងក្រុមគ្រួសារ ។ ដោយទ្រាំនឹងសម្តីមាក់ងាយរបស់បងថ្លៃមិនបាន ប្អូនថ្លៃក៏មានចិត្តខឹងស្ទុះទៅទាត់ធាក់ របស់របរដែលកំពុងលក់ដូរ ខ្ទេចខ្ទីគ្មានសល់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកទិញដូរនៅកន្លែងនោះ រត់ចែកជើងគ្នា ។ ហេតុការណ៍នោះបានស្ងាត់ ដោយបាត់វត្តមានប្អូនថ្លៃ តែមួយសន្ទុះក្រោយមកក៏លេចមុខសារជាថ្មីជាមួយនឹងបងប្រុសម្នាក់ទៀត ដែលគេដឹងច្បាស់ថាជាប្តីរបស់ស្ដ្រីអ្នកលក់ ហើយប្តីប្រពន្ធមួយគូនេះរស់នៅមិនចុះសម្រុងនឹងគ្នា បានបែកចានបែកឆ្នាំងរស់នៅផ្ទះផ្សេងគ្នាច្រើនខែមកហើយ ។ បន្ទាប់មកជម្លោះរបស់អ្នកទាំងពីរ ទាំងបី ក៏ផ្ទុះឡើងសារជាថ្មី ឈ្លោះជេរបញ្ចោរគ្នាគ្មានត្រាប្រណី គ្មានសំចៃមាត់ ឬក៏នឹកឃើញអនុស្សាវរីយ៍ប្តីប្រពន្ធដែលធ្លាប់រួមរស់កាលនៅសុខសាន្តជាមួយគ្នាសូម្បីតែបន្តិច ។
ក្នុងនោះរបស់របរលក់ដូរក៏ជាឧបករណ៏បញ្ចេញកំហឹង របស់អ្នកទាំងនោះដែរ ។ ព្រឹត្តិការណ៍ជម្លោះរវាងប្តីប្រពន្ធដែលរស់នៅបែកចាន បែកឆ្នាំងគ្នានេះ ក៏បានផ្អើលដល់សមត្ថកិច្ច និងអ្នកធ្វើដំណើរតាមដងផ្លូវ ឈប់មើលយ៉ាងណែនណាន់តាន់តាប់ស្ទះចរាចរថែមទៀតផង ។ ក្រោយមកសមត្ថកិច្ចបានត្រឹមតែមានការសម្រុះសម្រួលតែប៉ុណ្ណោះ ព្រោះនេះជារឿងក្រុមគ្រួសាររបស់គេ ដោយសមត្ថកិច្ចមិនបានដឹងពីរឿងរ៉ាវស៊ីជម្រៅក្នុងគ្រួសារគេឡើយ ៕
ចែករំលែកព័តមាននេះ