ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជា​ច្រើន តវ៉ា​រឿង​ដាច់​ភ្លើង​និង​ទឹក

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សម្ដែង​នូវ​ការ​មិន​សប្បាយចិត្ត​ជាមួយ​ម្ចាស់​បុរី​ផ្សារ​កំពង់ស្ពឺ​ថ្មី​ដែល​បាន​កាយ​ដី​ផ្លូវ​រថភ្លើង​ដើម្បី​ចាក់​បេតុង​ចូល​ទៅ​ក្នុង​បុរី

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សម្ដែង​នូវ​ការ​មិន​សប្បាយចិត្ត​ជាមួយ​ម្ចាស់​បុរី​ផ្សារ​កំពង់ស្ពឺ​ថ្មី​ដែល​បាន​កាយ​ដី​ផ្លូវ​រថភ្លើង​ដើម្បី​ចាក់​បេតុង​ចូល​ទៅ​ក្នុង​បុរី បណ្តាល​ឲ្យ​ដាច់​ទឹក និង​ភ្លើង​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ពិបាក​ជា​ខ្លាំង​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ក្នុង​ចំណោម​គ្រួសារ​ជា​ច្រើន​ក្នុងភូមិ​ក្រាំង​ពល​ទេព​សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ថៅកែ​បុរី និង​ផ្សារ​កំពង់ស្ពឺ​ថ្មី បាន​យក​គ្រឿងចក្រ​មក​កាយ​ផ្លូវ​នេះ​ដើម្បី​ចាក់​បេតុង​ចូល​ទៅ​ក្នុង​បុរី​របស់​គេ​។

ការ​កាយ​នេះ​ក្រុម​ឣ្ន​ក​មើល​ការ​ខុស​ត្រូវ​មិន​បាន​គិតគូរ​ឣំ​ពី​ប្រព័ន្ធ​ទឹក​ភ្លើង​ឣោ​យ​បាន​ល្អិ​ត​ល្ឣ​ន់​នោះ​ទេ​ពេល​កាយ​ទៅ​បណ្តាល​ឲ្យ​ដាច់ និង​បែក​ទុយោ​ទឹក​។ ប្រភព​ផ្ដល់​ព័ត៌មាន​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​ពួក​គាត់​មិន​មានទឹក និង​ភ្លើង​ប្រើប្រាស់​។ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ថា​គួរ​ណាស់​តែ​ម្ចាស់​បុរី​ផ្សារ​កំពង់ស្ពឺ​ថ្មី​នេះ​គិតគូរ​ពី​ជីវភាព និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​យើង​ផង កុំ​គិតតែ​ប្រយោជន៍​ខ្លួន​ខ្លាំង​ពេក​។

ក្រុម​ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ទៅ​លើ​បុរស​ម្នាក់​ជា​មេការ​មើល​ការ​ខុស​ត្រូវ​រឿង​ធ្វើ​ផ្លូវ​នេះ​ថា​កាយ​ដី​ដាច់​ខ្សែភ្លើង និង​ទុយោ​ទឹក​របស់​ពលរដ្ឋ​ហើយ​បែរជា​មិន​ឣើ​ពើ​ជួសជុល​ឡើង​វិញ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ភ្លើង និង​ទឹក​ប្រើប្រាស់​វិញ​ឡើយ​។ នៅ​ពេល​ប្រជាពលរដ្ឋ​សួរនាំ​បែរជា​ឆ្លើយ​របៀប​មិន​ចង់​ទទួលខុសត្រូវ​ទៅ​វិញ​។ ការ​ដែល​ឆ្លើយ​បែប​នេះ​ត្រូវ​បាន​សង្ស័យ​ថា បុរស​ម្នាក់​នេះ​ទំនងជា​ឣា​ង​ឣំ​ណា​ច​ម្ចាស់​បុរី​ខាងលើ​ដែល​មាន​ងារ​ជា​ជំទាវ​ឩ​ក​ញ៉ា​ហើយ​មើលទៅ​។ រហូត​មក​ដល់​ពេល​នេះ​ច្រើន​ថ្ងៃ​មក​ហើយ​មិន​ដែល​ឃើញ​ខាង​ម្ចាស់​បុរី​និង​ផ្សារ​កំពង់ស្ពឺ​ថ្មី​នេះ​មក​សួរនាំ ម្តងណា​ឡើយ  ហើយ​នៅ​ពេល​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​សួរ​លោក​មេ​ភូមិ​ក៏​មិន​មាន​ចម្លើយ​តប​មក​វិញ​គឺ​ស្ងាត់ឈឹង​ដូច​គេ​ចុក​តែ​ម្តង​។

បញ្ហា​នេះ​គួរ​ណាស់​តែ​ឣ​ស់លោក​ឣា​ជ្ញា​ធរ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ខ្លះ​ផង​កុំ​គិត​បី​ប្រយោជន៍​ខ្លួន និង​បក្ខពួក​ខ្លាំង​ពេក​។ ក្នុង​នោះ​ផង​ដែរ​ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​សង្ឃឹម និង​ជឿជាក់​ថា​ម្ចាស់​បុរី​មួយ​នេះ នឹង​ជួយ​សម្រួល​ធ្វើ​យ៉ាងណា​ចាត់​ក្រុមការងារ​ឲ្យ​ចុះ​មក​ជួយ​ត​បណ្តាញទឹក និង​ភ្លើង ដើម្បី​ឲ្យ​ពួក​គាត់​មានទឹក​ប្រើប្រាស់​វិញ​ផង​។ បុរស​ម្នាក់​ដែល​ឣះ​ឣា​ង​ថា​ជា​មេការ​ធ្វើ​ផ្លូវ​នេះ​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៦​ថា​បញ្ហា​នេះ​គឺ​ខាង​ក្រុមហ៊ុន​បាន​ទាក់ទង​ទៅ​ខាង​ឣ​គ្គិ​ស​នី និង​បណ្តាញទឹក​ស្ឣា​ត​រួចរាល់​ឣ​ស់​ហើយ​រង់​ចាំតែ​ថ្ងៃ​ចុះ​មក​ត និង​ជួសជុល​ឡើង​វិញ​ប៉ុណ្ណោះ  ៕