ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តេញ​ជនជាតិ​វៀតណាម​៣៧​នាក់ តាម​ច្រក​ទ្វារ​ក្អម​សំណ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ចំនួន​៣៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ធ្វើការ​បណ្តេញចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ

 រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ចំនួន​៣៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ធ្វើការ​បណ្តេញចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ ដែល​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី​យ៍ ម៉ុ​ក ប៊ុ​ន​ឈាង អនុប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ។

ក្រោយ​ពី​បាន​រក​ឃើញ​នៅ​ពេល​ដែល​ពួក​គេ​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​ក្នុង​ការដ្ឋាន​សំណង់​ធនាគារ​វៀតណាម​មួយ​មានឈ្មោះ BIDC ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ពេល​កន្លង​មក​។ ការ​បណ្តេញចេញ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៦ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដែល​មាន​ទីតាំង​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

លោក​ឧត្តមសេនីយ៍ត្រី ម៉ុ​ក ប៊ុ​ន​ឈាង អនុប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាមរូប​លោក​ជួសមុខ​អោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ជា​ប្រធាន​នាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ។ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​កម្លាំង​របស់​លោក​ពង្រឹង​នូវ​ច្បាប់​អន្តោប្រវេសន៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​តែងតែបាន​ចុះ​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​រាល់​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​ជា​ច្រើន​កន្លែង​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​។ លោក​បន្ត​ទៀត​ថា ជាក់ស្តែង​ក្នុងថ្ងៃនេះ​ដែរ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី បាន​ធ្វើការ​បណ្តេញចេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​សរុប​ចំនួន​៣៧​នាក់ ទៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ​។

ក្រុម​ជនជាតិ​វៀតណាម​ដែល​ត្រូវ​ធ្វើការ​បណ្តេញចេញ​ទៅ​កាន់​ស្រុក​កំណើត​វិញ​ទាំង​៣៧​នាក់​ខាងលើ​នេះ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​កម្លាំង​របស់​លោក​ធ្វើការ​សហ​ការណ៍​ជាមួយនឹង​កម្លាំង​នគរបាល នៃ​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ពួក​គេ​កំពុង​តែ​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​ក្នុង​កា​ដ្ឋា​ន​សំណង់​ធនាគារ​ដ៏​ធំ​មួយ​កន្លែង​គឺ​សំណង់​ធនាគារ BIDC របស់​ប្រទេស​វៀតណាម ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ព្រែក​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ដោយ​ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ ប្រកប​មុខរបរ​ជា​កម្មករ​សំណង់ ។ ជនអន្តោប្រវេសន៍​ខុសច្បាប់​ជា​ជនជាតិ​វៀតណាម​ទាំងនោះ ពួក​គេ​តែងតែបាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង តាម​ច្រករបៀង​មួយ​ចំនួន​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ត្រូវ​ធ្វើការ​បណ្តេញចេញ​ទៅ​វិញ​នៅ​ពេល​ដែល​កម្លាំង​របស់​លោក​បាន​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ​រក​ឃើញ​ថា ពួក​គេ​កំពុង​តែ​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​គ្មាន​លិខិត​ស្នាម​អ្វី​ទាំងអស់​។ លោក​ឧត្តមសេនីយ៍ត្រី​បាន​បញ្ជាក់​ទៀត​ថា ការ​ឃាត់ខ្លួន និង​ការ​បណ្តេញចេញ​នូវ​ជនបរទេស​នេះ​ដែរ​មិនមែន​ធ្វើ​ឡើង​តែ​លើ​ជនជាតិ​វៀតណាម​ឡើយ គឺ​ធ្វើ​ឡើង​ទៅ​គ្រប់​ជនជាតិ​ទាំងអស់​ដែល​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ថ្វីបើ​ប្រទេស​របស់​យើង​ទាំង​ពីរ​មាន​ព្រំប្រទល់​ជាប់​គ្នា តែ​ប្រសិនបើ​បងប្អូន​ណា​មាន​បំណង​ចង់​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ គឺ​ត្រូវ​តែ​បំពេញ​លិខិត​ស្នាម​ឲ្យ​បាន​ត្រឹមត្រូវ​។ ប្រសិនបើ​មិន​ដូច​ច្នោះ​ទេ​បើ​នៅ​តែ​លួច​ចូល​មក​ស្នា​កក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់ ហើយ​កម្លាំង​របស់​ក​លោក​ធ្វើការ​រ​ឃាត់ខ្លួន​បានជា​ថ្មី​ម្តងទៀត​នោះ និង​កា​សាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​មិន​ខាន​៕