ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្តអត់​មានអ្នកស្រឡាញ់​រត់ចូលឡានតែមិនសម្រេចបំណង ​ឡើងដើមត្នោត​លោតម្តងបានត្រឹមសន្លប់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ បុរសម្នាក់បានលោតទម្លាក់ខ្លួនពីលើ​ដើមត្នោតប៉ងសម្លា.ប់ខ្លួន ​តែមិនបានសម្រេចព្រោះធ្លាក់លើ​ព្រៃល្ពាក់​គ្រាន់តែសន្លប់​ និងត្រូវបានក្រុមគ្រួសារ​និងសមត្ថកិច្ចបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ បុរសម្នាក់បានលោតទម្លាក់ខ្លួនពីលើ​ដើមត្នោតប៉ងសម្លាប់ខ្លួន ​តែមិនបានសម្រេចព្រោះធ្លាក់លើ​ព្រៃល្ពាក់​គ្រាន់តែសន្លប់​ និងត្រូវបានក្រុមគ្រួសារ​និងសមត្ថកិច្ចបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ ​បានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី២០​ មីនា ២០១៦ ​នៅផ្លូវបេតុង ​ក្បែរវត្តភ្នៀតសម្ពលី ​ស្ថិតក្នុងភូមិអង្គរជ័យ ​សង្កាត់ស្នោ ​ខណ្ឌពោធិសែនជ័យ ។

សេចក្តីរាយការណ៍បានបន្តថា ​បុរសខាងលើឈ្មោះ ​យីម និត អាយុ២៦ឆ្នាំ ​ជាសន្តិសុខ​ ស្រុកកំណើតនៅក្នុងភូមិខ្សាច់ពោន ​ឃុំវាលពន់ ស្រុកឧដុង្គ  ។

មុនពេលកើតហេតុ​ បុរសដែលធ្លាប់​មានជំងឺសរសៃប្រសាទ​ហើយប៉ងសម្លាប់ខ្លួនមិនបានសម្រេចនោះ ​បានជិះកង់ចេញពីមន្ទីរពេទ្យព្រះសង្ឃ​ទំនងមកពីបើកថ្នំា ​ហើយនិយាយថាអត់មានអ្នក​ស្រឡាញ់​និងបានរត់ចូលរថយន្តប៉ងសម្លាប់ខ្លួន​ជាច្រើនដងតែមិនបានសម្រេច ។

លុះជិះមកដល់ចំណុចកើតហេតុ ​ក៍បានទុកកង់ចោល ​ហើយឡើងដើមត្នោតបានប្រវែងប្រមាណ៣ម៉ែត្រ ​ក៍លោតទម្លាក់ខ្លួនមកដីប៉ងសម្លាប់ខ្លួន ​តែមិនបានសម្រេចទៀត​ គ្រាន់តែសន្លប់និងរបួស ហើយត្រូវបានក្រុមគ្រួសារនិង​សមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ  ៕