ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដឹកជញ្ជូនតាមផ្លូវអាកាសសង្ឃឹមរស់ឡើងវិញក្រោយការធ្វើចក្តាឡីស័កបានកាត់បន្ថយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការកាត់បន្ថយថ្ងៃធ្វើចក្តាឡីស័ករបស់រដ្ឋាភិបាលកម្ពុជាពី ១៤ ថ្ងៃមកត្រឹម ៧ ថ្ងៃ និង ៣ ថ្ងៃសម្រាប់អ្នកដំណើរចូលកម្ពុជា…

រាជធានីភ្នំពេញ ៖ ការកាត់បន្ថយថ្ងៃធ្វើចក្តាឡីស័ករបស់រដ្ឋាភិបាលកម្ពុជាពី ១៤ ថ្ងៃមកត្រឹម ៧ ថ្ងៃ និង ៣ ថ្ងៃសម្រាប់អ្នកដំណើរចូលកម្ពុជា បានបង្កើតជាក្តីសង្ឍឹមថា វិស័យដឹកជញ្ជួនតាមផ្លូវអាកាស ដែលសឹងតែស្លាប់ទំាងស្រុងដោយសារកូវីដ ១៩នោះ អាចនឹងរស់ដំណើរជាប្រក្រតីឡើងវិញ ។ 

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាសនៅពេលកន្លងមកបានរងផលប៉ះពាល់ខ្លាំង ឬមានការធ្លាក់ចុះតម្រូវការរហូតដល់ ៩០% ពេលកម្ពុជាក៏ដូចពិភពលោកជួបវិបត្តិនឹងជំងឺកូវីដ ១៩ ។ តែលោកឧកញ៉ាថា កាត់បន្ថយចំនួនថ្ងៃអ្នកដំណើរចូលកមកកម្ពុជា ជាការជួយសម្រួលដល់ការវិនិយោគ អ្នកបច្ចេកទេស និងអ្នកទេសចរជាដើម ។ លោកថា យើងមានការរីករាយមែនទែន មិនត្រឹមតែវិស័យដឹកជញ្ជូន និងឡូជីស្ទិកទេ ពិសេសវិស័យទេសចរណ៍ដែលគាត់បានបាត់បង់នៅការងារនិងសកម្មអាជីវកម្មយូរហើយនោះ គាត់កំពុងរៀបចំខ្លួនឡើងវិញ ។ដូចនេះយើងសង្ឃឹមថា វិស័យទំាងមូលនឹងមានភាពប្រសើរឡើងវិញ ។

ប្រភពខាងលើបញ្ជាក់ថា វិស័យដឹកជញ្ជូន និងឡូជីស្ទិកនេះ តាមផ្លូវទឹក នៅពេលកន្លងមកបានឆ្លងកាត់ការវាយប្រហាដោយសារជំងឺកូវីដខ្លំាងក្លាក៏ដោយ តែនៅមានសកម្មភាពខ្លះៗ ។ ចំណែកការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវគោកមានដំណើរការធ្លាក់ចុះខ្លះៗក្តី តែមកដល់ពេលនេះការដឹកជញ្ជូនតាមផ្លូវគោកមិនជាបញ្ហាអ្វីនោះទេ ។ ចំពោះការដឹកជញ្ជូនតាមផ្លូវអាកាស គឺនៅមានបញ្ហាដោយសារ ការហោះហើរ និងការដឹកជញ្ជូនតាមផ្លូវអាសនេះកន្លងមកមានការធ្លាក់ចុះខ្លំាងតំាងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ។

លោកឧកញ៉ា ស៊ិន ចន្ធី ថាប៉ុន្តែនៅពេលការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា បានកាត់បន្ថយ ការដឹកជញ្ជូន និងឡូជីស្ទិកនេះនឹងអាចទទួលបានជើងហោះហើរខ្លះៗមកវិញ ហើយនឹងជំរុញឱ្យការដឹកជញ្ជូនតាមផ្លូវអាកាសនេះឱ្យមានប្រសើរឡើងវិញនាពេលខាងមុខនេះ ។

ប្រធានសមាគមភស្តុភារកម្មកម្ពុជា ការដឹកជញ្ជូនក្នុងស្រុកកាលដែលរាជរដ្ឋាភិបាលបានបិទខ្ទប់ដំបូងនៅក្រុងភ្នំពេញ និងក្រុងតាខ្មៅ កាលណោះមានក្រុមហ៊ុនប្រហែល ៣០% ទេ នៅមានប្រតិបត្តិការតែមកដល់សព្វថ្ងៃនេះ មានក្រុមហ៊ុនប្រមាណ ៩០% ហើយដែលបានដំណើរមកវិញជាធម្មតា ។ លោកឧកញ៉ា ស៊ិន ចន្ធី បន្ថែមលើសពីនេះ ការជំរុញការចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋនៅក្នុងប្រទេសបានកាន់តែច្រើនដូចសព្វថ្ងៃនេះ វាបានផ្តល់ក្តីសង្ឃឹមខ្ពស់មិនថា វិស័យដឹកជញ្ជូនក្នុងផ្នែកភស្តុភារកម្មប៉ុណ្ណោះទេ សូម្បីតែវិស័យទេសចរណ៍ និងវិស័យផ្សេងទៀត គឺមានក្តីសង្ឃឹមខ្លំាងមែនទែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ