ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​របស់​អា​មេ​រិ​ក បណ្តា​ប្រទេស​នៅ​អាស៊ី​កំពុង​សម្រុក​បញ្ជា​ទិញ​

1 ខែ មុន

សហរដ្ឋអាមេរិក ៖ បណ្តា​ប្រទេស​ជា​ច្រើន ជា​ពិសេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច បាន​ធ្វើការ​បញ្ជា​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ មានឈ្មោះ​

សហរដ្ឋអាមេរិក ៖ បណ្តា​ប្រទេស​ជា​ច្រើន ជា​ពិសេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច បាន​ធ្វើការ​បញ្ជា​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ មានឈ្មោះ​ថា Molnupiravir ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ Merck របស់​អា​មេ​រិ​ក​។ បើ​ទោះបីជា​ថ្នាំ​ប្រភេទ​នេះ មិន​ទាន់​ត្រូវ​បាន​ទទួលស្គាល់ និង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅឡើយ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNN កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​។

Molnupiravir កំពុង​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ឱសថ​ដ៏​មាន​សក្តានុពល​មួយ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ ជា​ពិសេស​វា​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មិន​អាច​ចាក់​វ៉ាក់សាំង​បាន​។ បច្ចុប្បន្ន​ក្រុមហ៊ុន Merck កំពុង​ដុតដៃដុតជើង​ស្នើ​សុំ​ការ​អនុញ្ញាត​ដាក់​ឱ្យ​ប្រើ​ជា​បន្ទាន់​នូវ​ថ្នាំ Molnupiravir ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​ក (FDA) ។ ប្រសិនបើ​ទទួល​ការ​អនុញ្ញាត​ជា​ផ្លូវការ Molnupiravir នឹង​ក្លាយជា​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​ដំបូង​គេ​។

Molnupiravir ត្រូវ​បាន​មើលឃើញ​ថា ជា​ជំហាន​វិជ្ជមាន​ដ៏​សំខាន់​ព្រោះ​វា​ផ្តល់​នូវ​វិធី​ព្យាបាល​កូ​វី​ដ​ដ៏​ល្អ ដោយ​មិន​ចាំបាច់​ឱ្យ​អ្នកជំងឺ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ ដោយនៅ​ពេល​អ្នកជំងឺ​បាន​ឆ្លង​កូ​វី​ដ ពួក​គេ​អាច​ចាប់ផ្តើម​លេបថ្នាំ Molnupiravir ៤​គ្រាប់ ២​ដង​ក្នុង​មួយ​ថ្ងៃ សម្រាប់​រយៈពេល​៥​ថ្ងៃ ដែល​ចំនួន​សរុប​ស្មើនឹង​៤០​គ្រាប់​។

ដោយឡែក​ប្រភព​ពី Reuters បានឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ រដ្ឋាភិបាល​អូស្ត្រាលី​, កូរ៉េ​ខាងត្បូង​, ថៃ​, តៃវ៉ាន់​, សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី​បាន​អះអាង​ថា ពួក​គេ​មាន​កិច្ចព្រមព្រៀង​រួច​ហើយ ឬ​កំពុង​ចរចា​លើ​កិច្ចសន្យា​ផ្គត់ផ្គង់​ជាមួយ​ក្រុមហ៊ុន Merck ។ ខណៈ​សហ​ភាព​អឺរ៉ុប​ក៏​កំពុង​ពិចារណា​បញ្ជា​ទិញ​ថ្នាំ​នេះ​ផង​ដែរ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការ​អនុញ្ញាត​នៅ​អឺរ៉ុប​៕ (​ដកស្រង់​ចេញពី CNN និង Reuters)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture