លោក ROGER AGNELLI អតីតប្រធានក្រុមហ៊ុនរ៉ែយក្សប្រេស៊ីល VALE ព្រមទាំងមនុស្សយ៉ាងតិច៦នាក់ទៀតបានត្រូវស្លាប់កាលពីថ្ងៃទី១៩ មីនា ពេលយន្តហោះទេសចរណ៍មួយគ្រឿងធ្លាក់លើអគារមួយនៅទីក្រុងសាវប៉ូឡូ ជាទីក្រុងធំបំផុត ព្រមទាំងជារដ្ឋធានីសេដ្ឋកិច្ចរបស់ប្រេស៊ីល ។
ក្រុមអ្នកពន្លត់ភ្លើងរដ្ឋសាវប៉ូឡូ ប្រកាសថា មនុស្ស៧នាក់ជិះក្នុងយន្តហោះនេះត្រូវស្លាប់ទាំងអស់នៅនឹងកន្លែង ។ ចំណែករដ្ឋបាលជាតិអាកាសចរណ៍ស៊ីវិលគូសបញ្ជាក់ថា យន្តហោះនេះចុះបញ្ជីក្រោមឈ្មោះរបស់លោក AGNELLI ។ យើងតាមរុករកជនរងគ្រោះជាយថាហេតុឯទៀតៗ ។ ម្ចាស់អគារដែលយន្តហោះធ្លាក់លើត្រូវបានជួយសង្គ្រោះ ។ ក្រុមអ្នកពន្លត់ភ្លើង ព្រមទាំងប៉ូលិសរួមដៃគ្នាពន្លត់ភ្លើងដែលឆាបឆេះបណ្តាលមកពីការធ្លាក់យន្តហោះនេះលើអគារមួយស្ថិតនៅក្បែរព្រលានយន្តហោះ CAMPO DE MARTE ។
យោងតាមកាសែត O GLOBO ថា លោក AGENLLI ភរិយាលោក កូន២នាក់ កូនប្រសាប្រុសម្នាក់ និងកូនប្រសាស្រីម្នាក់ ព្រមទាំងអ្នកបើកត្រូវស្លាប់ក្នុងគ្រោះថ្នាក់នេះ ៕
ចែករំលែកព័តមាននេះ