ទីភ្នាក់ងារព័ត៌មានអេហ្ស៊ីប MENA រាយការណ៍ថា ប៉ូលិស១៣នាក់ស្លាប់កាលពីថ្ងៃទី១៩ មីនា ក្នុងការវាយប្រហារប្រឆាំងប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅឧបទ្វីបស៊ីណៃអីុភាគខាងកើតអេហ្ស៊ីប ។ នោះជាការវាយប្រហារដោយកាំភ្លើងត្បាល់ប្រកាសទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ិស្លាម ។
យោងតាម SANA ថា ប៉ូលិស១៣នាក់ស្លាប់ពេលគ្រាប់ផ្លោងមួយគ្រាប់ធ្លាក់ចំប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខក្នុងសង្កាត់អាល់សាហ្វាខាងត្បូងទីក្រុង EL-ARISH ។ ប៉ូលិសបានឡោមព័ទ្ធកន្លែងរកការវាយប្រហាររួចប្រតិបត្តិការតាមប្រមាញ់ពួកភេរវករបានបើកធ្វើក្នុងតំបន់នេះ ។
ប្រទេសអេហ្ស៊ីបប្រឈមមុខនឹងការវាយ ប្រហារប្រឆាំងរដ្ឋាភិបាលជាប់រដឹក ពិសេសនៅឧបទ្វីបស៊ីណៃអីុ បណ្តាលឱ្យប៉ូលិស និងទាហានស្លាប់ជាច្រើនរយនាក់ចាប់តាំងពីឆ្នាំ២០១៣មក ។ ភាគច្រើននៃការវាយប្រហារប្រកាសទទួលខុសត្រូវដោយក្រុម ANSAR BAYT AL-MAQDID ដែលបានផ្លាស់ប្តូរឈ្មោះថា ក្រុម «រដ្ឋស៊ីណៃអីុ» ។ ក្រុមនេះប្រកាសថា ក្រុមខ្លួនជាសាខាក្រុមភេរវកម្មរដ្ឋអ៊ិស្លាម ៕
ចែករំលែកព័តមាននេះ