ព្រៃផ្សៃណាស់ ! សម្លាប់ប្រពន្ធដុតផ្ទះកម្ទេចសាកសព?
ខេត្តក្រចេះ ៖ សមត្ថកិច្ចនគរបាលសន្និដ្ឋានថា ករណីភ្លើងឆេះផ្ទះស្លាប់ស្ត្រីម្នាក់អាចជាករណីឃាតកម្ម ដែលបង្កឡើងដោយបុរសជាប្តីចុងបន្ទាប់ពីធ្វើសកម្មភាពវាយសម្លាប់…
ខេត្តក្រចេះ ៖ សមត្ថកិច្ចនគរបាលសន្និដ្ឋានថា ករណីភ្លើងឆេះផ្ទះស្លាប់ស្ត្រីម្នាក់អាចជាករណីឃាតកម្ម ដែលបង្កឡើងដោយបុរសជាប្តីចុងបន្ទាប់ពីធ្វើសកម្មភាពវាយសម្លាប់…
ខេត្តក្រចេះ ៖ សមត្ថកិច្ចនគរបាលសន្និដ្ឋានថា ករណីភ្លើងឆេះផ្ទះស្លាប់ស្ត្រីម្នាក់អាចជាករណីឃាតកម្ម ដែលបង្កឡើងដោយបុរសជាប្តីចុងបន្ទាប់ពីធ្វើសកម្មភាពវាយសម្លាប់ប្រពន្ឋ រួចដុតកម្ទេចសាកសពជាមួយនិងផ្ទះ បន្ទាប់មកជនដៃដល់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនក្នុងព្រៃឫស្សីក្បែរផ្ទះចម្ងាយប្រមាណជាង១០០មែត្រ ។
ក្រោយពីមានការភ្ញាក់ផ្អើលករណីភ្លើងឆេះផ្ទះស្លាប់ស្ត្រីជាប្រពន្ឋ ក៏មានការភ្ញាក់ផ្អើលមួយទៀតនៅពេលគេប្រទះឃើញសាកសពបុរសជាប្តីបានចង.កសម្លាប់ខ្លួន ។ សាកសពត្រូវបានគេប្រទះឃើញកាលពីរសៀលថ្ងៃទី១៩ ខែមីនា ដោយចង.កសម្លាប់ខ្លួនក្នុងសភាពហើមស្អុយនៅព្រៃឫស្សីខាងក្រោយភូមិភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង ចម្ងាយជាង១០០មែត្រពីផ្ទះកើតហេតុដែលរងការឆេះស្លាប់ស្ត្រីជាប្រពន្ឋ ។
ការប្រទះឃើញសាសពបុរសជាប្តីឈ្មោះ អេល ឃន អាយុ៤៩ឆ្នាំ បានកើតមានឡើង២ថ្ងៃក្រោយពីមានឧប្បត្តិហេតុអគ្គីភ័យឆេះផ្ទះបណ្តាលឲ្យស្ត្រីជាប្រពន្ឋឈ្មោះ អ៊ុន ចាន់ធីណា អាយុ៤២ឆ្នាំ ត្រូវបានស្លាប់ក្នុងអណ្តាតភ្លើងឆេះរោលរាលខ្មៅដូចដុំធ្យូង និងត្រូវនគរបាល និងអ្នកភូមិកកាយចេញពីគំនរភ្លើងកាលពីថ្ងៃទី១៧មីនា ដែលរងនូវការឆេះស្ទើរគ្មានសល់ ។
មិនមានការអះអាងណាមួយឲ្យច្បាស់ថា ករណីស្ត្រីម្នាក់ស្លាប់ក្នុងភ្នក់ភ្លើងនេះអាចជាករណីឃាតកម្មផ្តើមមកពីជនដៃដល់ជាប្តី ដែលដាច់ចិត្តធ្វើសកម្មភាពសម្លាប់ប្រពន្ឋ និងដុតកម្ទេចសពក្នុងផ្ទះចោល រួចទៅចង.កធ្វើអត្តឃាតខ្លួនឯងឬយ៉ាងណានៅនោះទេ ។ ហើយការធ្វើសកម្មភាពរបស់បុរជាប្តីចុងចិត្តឆៅរូបនេះក៏មិនដឹងថា មូលហេតុផ្តើចេញពីអ្វីឲ្យប្រាកដនៅឡើយដែរ ។ តែបើតាមសភាពសាកសពបុរសជាប្តីដែលបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនក្នុងសភាពហើមស្អុយ គឺអាចធ្វើឡើងដំណាលគ្នានឹងករណីភ្លើងឆេះផ្ទះស្លាប់ស្ត្រីជាប្រពន្ឋនោះដែរ ។
ដោយសារតែផ្ទះរបស់គ្រួសាររងគ្រោះនៅឆ្ងាយដាច់ស្រយាលពីភូមិ រហូតមានចម្ងាយជាង៣០០មែត្រពីផ្លូវលំ ទើបអ្នកភូមិមិនសូវបានដឹងរឿងច្បាស់ ហើយហេតុការណ៍ភ្លើងឆេះផ្ទះស្លាប់ស្ត្រីជាប្រពន្ឋក៏មិនមាននរណាអាចជួយទាន់ ។
តែបើតាមការបញ្ជាក់ពីអ្នកភូមិក្បែរខាងក្នុងភូមិបឹងកៀបបានប្រាប់នគរបាលឲ្យដឹងថា ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយកូនបីនាក់ និងបានមកយកបុរសរូបនោះជាប្តីចុងរយៈពេលជាង៦ឆ្នាំមកហើយ ។ ហើយសព្វថ្ងៃពួកមានរបរធ្វើចម្ការ និងស្នាក់នៅតែពីរនាក់ប្តីប្រពន្ឋនៅផ្ទះឈើដែលរងការឆេះឆ្ងាយពីគេឯង ចំណែកឯកូនៗរបស់ស្ត្រីរងគ្រោះជាមួយនិងប្តីមុនបានចេញទៅធ្វើរបររកស៊ីនៅឆ្ងាយពីគ្នា ។
អ្នកភូមិបានលើកឡើងឲ្យដឹងទៀតថា កន្លងមកគ្រួសារនេះតែងតែមានជម្លោះប្តីប្រពន្ឋ ដោយបុរសជាប្តីឧស្សាហ៍វាយប្រពន្ឋដោយសង្ស័យថាអាចផ្តើមចេញពីរឿងប្រចណ្ឌ ។ ហើយអំឡុងពេលប៉ុន្មានថ្ងៃមុនហេតុការណ៍ គឺគ្រួសារនេះបានកើតមានជម្លោះជាច្រើនលើកទៀត ហើយនៅយប់មុនថ្ងៃកើតហេតុ គេក៏បានលឺសម្លេងឈ្លោះគ្នា និងវាយប្រតាយប្រតប់គ្នាផងដែរ ។
យ៉ាងណាក៏ដោយ បើទោះបីជាករណីការឆេះផ្ទះស្លាប់ស្ត្រីជាប្រពន្ឋដែលបានកើតឡើងត្រូវបានអ្នកភូមិសង្ស័យថាជាអំពើឃាតកម្មបង្កឡើងពីបុរសជាប្តីដែលបានធ្វើសកម្មភាពសម្លាប់ប្រពន្ឋយ៉ាងព្រៃផ្សៃ រួចចង.កធ្វើអត្តឃាតសម្លាប់ខ្លួនតាមក្រោយយ៉ាងក៏ដោយ ក៏នគរបាលនៅមិនទាន់កំណត់ឲ្យបានប្រាកដនៅឡើយទេ ។
ស្នងការរងកណ្តាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី អ៊ុំ ភី បានឲ្យដឹងនៅថ្ងៃទី២០មីនានេះថា ករណីនេះនគរបាលមិនទាន់បានកំណត់ឲ្យជាក់លាក់នៅឡើយទេ ។ តែលោកបានលើកហេតុផលថា ការស្លាប់របស់ស្ត្រីជាប្រពន្ឋក្នុងភ្នក់ភ្លើងអគ្គីភ័យឆេះផ្ទះវាអាចជាករណីរៀបចំ ។ តែយ៉ាងណាក៏នគរបានៅតែបន្តស្រាវជ្រាវ ៕
ចែករំលែកព័តមាននេះ