ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កថា កូរ៉េ​ខាងជើង​អាច​នឹង​បា.ញ់​សាកល្បង​មី​ស៊ី​រយៈ​​ចម្ងាយ​​ឆ្ងាយ​ឆ្នាំ​ក្រោយ

2 ឆ្នាំ មុន

អាមេរិក ៖ ភ្នាក់ងារ​ចារកម្ម​អា​មេ​រិ​កបាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាងជើង​អាច​នឹង​បន្ត​បា.ញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​រយៈ​ចំងាយ​

អាមេរិក ៖ ភ្នាក់ងារ​ចារកម្ម​អា​មេ​រិ​កបាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាងជើង​អាច​នឹង​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​រយៈ​ចំងាយ​ឆ្ងាយ​នៅ​ឆ្នាំ​ក្រោយ និង​បាន​ធ្វើការ​ព្រមាន​ថា កូរ៉េ​ខាងជើង​ទំនងជា​មិន​បោះបង់​ចោល​អាវុ.ធ​ប្រល័យ​លោក​ឡើយ ព្រោះ​ខ្លួន​ជឿជាក់​ថា​វា​មាន​សារសំខាន់​សម្រាប់​ការ​រស់​របស់​ប្រទេស​ខ្លួន​។

ភ្នាក់ងារ​ចារកម្ម ដែល​បាន​ផ្តល់​ការ​សម្ងាត់​នៅ​ទៅ​ឲ្យ​ក្រសួងការពារជាតិ​អា​មេ​រិ​ក បាន​ចេញ​របាយការណ៍​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ដោយ​ពិនិត្យ​មើល​កម្មវិធី​យោធា យុទ្ធសាស្ត្រ និង​ចេ​នា​របស់​ក្រុង​ព្យុ​ង​យ៉ាង ដោយ​ធ្វើការ​សង្កត់ធ្ងន់​ថា កូរ៉េ​ខាងជើង​នឹង​បន្ត​បង្កើត «​បញ្ហា​សន្តិសុខ​ធ្ងន់ធ្ងរ​» ដល់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​។

របាយការណ៍​លើក​ឡើង​ថា «មេដឹកនាំ​កូរ៉េ​ខាងជើង​ចាត់​ទុក​អាវុធ​នុយក្លេអ៊ែរ​មាន​សារសំខាន់​សម្រាប់​ការ​រស់រាន​របស់​របប​ខ្លួន​។ របប​កូរ៉េ​ខាងជើង​រក្សា​សមត្ថភាព​ផលិត​អាវុធ​ប្រល័យ​លោក​។ វា​ទំនងជា​មិន​បោះបង់​ចោល​ទាំងអស់​នូវ​ឃ្លាំង​ស្តុក ប្រព័ន្ធ​ចែកចាយ និង​សមត្ថភាព​ផលិត​អាវុធ​ប្រល័យ​លោក​ឡើយ​»។

«ការ​រួម​ប​ញ្ជូ​ល​គ្នា​នូវ​អាវុធ​នុយក្លេអ៊ែរ​ជាមួយនឹង​មី​ស៊ី​ផ្លោង និង​ការ​ធ្វើ​ឲ្យ​មី​ស៊ី​បំពាក់​នុយក្លេអ៊ែរ​ដំណើរការ​ជា​ប្រព័ន្ធ​គឺជា​គោលដៅ​ចុង​ក្រោយ​របស់​កូរ៉េ​ខាងជើង​។ វា​អាច​ទៅ​រួច​ដែរ ដែល​យើង​នឹង​អាច​ឃើញ​ពី​ការ​បាញ់​សាកល្បង​មី​ស៊ី​រយៈ​ចំងាយ​ឆ្ងាយ​នៅ​ឆ្នាំ​ក្រោយ​»។

ភ្នាក់ងារ​ចារកម្ម​ក៏​បាន​និយាយ​ផង​ដែរ​ថា របប​កូរ៉េ​ខាងជើង​អាច​នឹង​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​អាវុធ​របស់​ខ្លួន​។

សូម​រម្លឹក​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រកាស​នៅ​ក្នុង​ឆ្នាំ ២០១៨​ថា ខ្លួ​នឹង​ធ្វើការ​ផ្អាក​រាល់​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​។ ការ​ប្រកាស​នោះ​ត្រូវ​បាន​គេ​មើល​ឃ​ញ​ថា​ជា​ក្តី​សង្ឃឹម​ដែល​ធ្វើ​ឲ្យ​កិច្ចប្រជុំ​កំពូល​រវាង​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​បាន​ផល ដូច​ជា​ការ​បន្ថយ​ទណ្ឌកម្ម​អា​មេ​រិ​កលើ​កូរ៉េ​ខាងជើង​។ ប៉ុន្តែ​ក្រោយ​ពេល​កិច្ចប្រជុំ​នុយក្លេអ៊ែរ​បាន​បរាជ័យ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ ២០១៩ ក្រុង​ព្យុ​ង​យ៉ាង​បាន​និយាយ​ថា​ខ្លួន​មិន​ចង់​ផ្អាក​ការ​បាញ់​សាកល្បង​អាវុធ​ទៀត​ហើយ និង​បាន​ព្រមាន​ពី​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​។

កូរ៉េ​ខាងជើង​កំពុង​រង​ទណ្ឌកម្ម​ជុំ​ទិស​ពី​អន្តរជាតិ​ដោយសារ​កម្មវិធី​អាវុធ​របស់​ខ្លួន​។ កាលពី​ពេល​ថ្មី​ៗ​នេះ អង្គការសហប្រជាជាតិ​បាន​ធ្វើការ​ប្រកាស​ថា កុមារ និង​មនុស្ស​ចាស់​នៅ​ក្នុង​របប​ផ្តាច់​ការ​នេះ​កំពុង​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន​អាហារ​។

កាលពី​ស​ប្តា​ហ៍​មុន អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​គឺ​កូរ៉េ​ខាងត្បូង​បាន​ប្តេជ្ញា​នាំ​យក​កូរ៉េ​ខាងជើង​ចូល​មក​កាន់​តុ​ចរចារ​វិញ​៕ (​យោង​តាម​ប្រភព​៖ The Korean Herald)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ