ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តុំអ្នកចិញ្ចឹមជ្រូកបង្កើតក្រុមទីផ្សារ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលជាសមាគមបណ្តុំអ្នកចិញ្ចឹមសត្វជ្រូកបានផ្តួចផ្តើមបង្កើតគណៈកម្មការអភិវឌ្ឍទីផ្សារជ្រូករស់នៅកម្ពុជា ។ គណៈកម្មការទីផ្សារនេះ មានតួនាទីអភិវឌ្ឍទីផ្សារជ្រូករស់ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងក្នុងស្រុកជំរុញ និងផ្សព្វផ្សាយគុណភាពជ្រូកចិញ្ចឹមក្នុងស្រុកដើម្បីបង្កើនទំនុកចិត្តដល់អ្នកទទួល ទាន…

រាជធានីភ្នំពេញ ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលជាសមាគមបណ្តុំអ្នកចិញ្ចឹមសត្វជ្រូកបានផ្តួចផ្តើមបង្កើតគណៈកម្មការអភិវឌ្ឍទីផ្សារជ្រូករស់នៅកម្ពុជា ។ គណៈកម្មការទីផ្សារនេះ មានតួនាទីអភិវឌ្ឍទីផ្សារជ្រូករស់ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងក្នុងស្រុកជំរុញ និងផ្សព្វផ្សាយគុណភាពជ្រូកចិញ្ចឹមក្នុងស្រុកដើម្បីបង្កើនទំនុកចិត្តដល់អ្នកទទួល ទាន រៀបចំផែនការណ៍យុទ្ធសាស្រ្តទីផ្សារជ្រូករស់ក្នុងប្រទេសកម្ពុជា ឱ្យអាចបំពេញតាមតម្រូវការជាក់ស្តែង និងធ្វើឱ្យតម្លៃជ្រូករស់មានស្ថេរភាព ។

Picture

តាមសមាគមចិញ្ចឹមជ្រូក គណៈកម្មការអភិវឌ្ឍន៍ទីផ្សារនេះ សហការជាមួយអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ស្ថាប័នសាធារណៈពាក់ព័ន្ធនានា ដើម្បីរក្សាស្ថេរភាពតម្លៃទីផ្សារជ្រូករស់ និងបង្កើនតម្រូវការសម្រាប់ជ្រូកចិញ្ចឹមក្នុងស្រុក ព្រមទំាងត្រូវធ្វើកិច្ចសហការជាមួយក្រុមហ៊ុននាំជ្រូករស់ចូលពីបរទេស ដើម្បីធ្វើឱ្យសមតុល្យរវាងចំនួនជ្រូករស់ដែលអាចផ្គត់ផ្គង់ និងចំនួនជ្រូករស់ដែលត្រូវការនាំចូលផង ។

តាមសេចក្តីប្រកាស គណៈកម្មការអភិវឌ្ឍទីផ្សារមានតួនាទីសម្របសម្រួលការលក់ជ្រូករស់របស់សមាជិកសមាគមចៀសវាងការកកស្ទះដែលនាំឱ្យមានការខាតបង់ដល់ផលប្រយោជន៍សមាជិកសមាគម ។ សម្របសម្រួលជាមួយអាជីវករប្រមូលទិញជ្រូក កុងស៊ី និងអ្នកកាប់ជ្រូកក្នុងស្រុក ដើម្បីភ្ជាប់ការទិញ និងលក់ជ្រូករស់ជាមួយសមាជិកសមាគមនិងតាមដានស្ថានភាពតម្លៃទីផ្សារជ្រូករស់ តម្លៃសាច់លើទីផ្សារ តម្រូវការ និងការផ្គត់ផ្គង់ ។ ខិតខំប្រឹងប្រែងការពារតម្លៃទីផ្សារជ្រូករស់ក្នុងស្រុកឱ្យមានប្រសិទ្ធិភាពខ្ពស់ ។

Picture

កម្ពុជាមានតម្រូវការសាច់ជ្រូកក្នុង ១ ថ្ងៃមានចន្លោះពី ៨ ០០០-៩ ០០០ ក្បាល ។ ការចិញ្ចឹមជ្រូកនៅកម្ពុជាកំពុងមានសន្ទុះ ប៉ុន្តែត្រូវបានត្អូញត្អែរថា ប្រឈមជាមួយជ្រូកនាំចូល ដែលការចិញ្ចឹមរបស់គេចំណាយទុនតិចត្បិតវត្ថុធាតុដើមក្នុងការចិញ្ចឹមថោកជាងនៅកម្ពុជា ៕