រាជធានីភ្នំពេញ ៖ ធម្មតាទេប្រសិនបើគ្រឿងអលង្ការណាមួយដែលមានតម្លៃថ្លៃបំផុតក្នុងលោក នោះប្រហែលវាមិនធ្វើឡើងពីរបស់កំប៉ិកកំប៉ុកនោះទេ ។ ជាការពិត ដូចជាមកុដដែលជាប់លំដាប់ថ្នាក់លេខ ១ ថ្លៃបំផុតក្នុងនេះ គឺវាធ្វើឡើងពីមាសសុទ្ធ និងពេជ្រដែលមានតម្លៃបំផុត ។
មកុដ United Kingdom នៅក្នុងចក្រភពអង់គ្លេស មានតម្លៃ ៣៩ លានដុល្លារអាមេរិក ជាប់ក្នុងបញ្ជីមកុដថ្លៃជាងគេក្នុងលោក ដែលរចនាឡើងឱ្យមានភាពថ្លៃថ្នូរ ដែលអាចបង្ហាញពីអំណាចទ្រព្យសម្បត្តិ ភាពឆើតឆាយ ភាពប្រណីតដែលខុសប្លែកពីគេ និងវាបានបង្ហាញអំពីឋានៈរបស់ម្ចាស់វា ។
មកុដ United Kingdom នេះមកជាមួយឈុតតែម្តង ដែលមានដូចជា ៖ ដាវ ចិញ្ចៀន ក្រចាប់ ជាដើម ។ វាជាមកុដអធិរាជ ត្រូវបានធ្វើឡើងពីត្បូងពេជ្រចម្រុះ និងមកពីប្រទេសផ្សេងផងដែរ ដោយមានដូចជា ៖ ត្បូងទទឹមចំនួន ៥ គ្រាប់ ត្បូងកណ្តៀង ១៧ គ្រាប់ និងត្បូងមរកត ១១ គ្រាប់ ។
ជាមួយគ្នានេះផងដែរ មកុដនេះក៏ត្រូវបានតុបតែងដោយគុជខ្យងចំនួន ២៧៣ គ្រាប់ និងពេជ្រសុទ្ធប្រហែល ២៨៦៨ គ្រាប់ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមកុដនេះ ត្រូវបានគេសរសើរ និងឱ្យតម្លៃខ្ពស់នោះ គឺ វាធ្វើដោយពេជ្រដ៏ល្បី (Koh-i-Noor diamond) នៅលើពិភពលោក ដែលមានទំហំ ១០៥ ការ៉ាត់ ដែលគ្មានអ្វីប្រៀបផ្ទឹមនឹងវាបាននោះទេ ដែលពេជ្រនោះមកពីប្រទេសឥណ្ឌា ៕ ប្រភព ៖ successstory
ចែករំលែកព័តមាននេះ