ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរ​ថ្លើម​ធំ​ហ៊ាន​ឆក់​ទូរស័ព្ទ​ប៉ូលិស​​តាមផ្លូវ

10 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​​​ធ្វើ​សកម្មភាពឆក់​ទូរស័ព្ទពី​បុរស​ម្នាក់ ដែល​​ជា​មន្ត្រី​នគរបាលព្រហ្មទណ្ឌ​ក​ម្រិត​​ធ្ងន់​រាជ​ធានី​ភ្នំពេញ ខណៈ​ដែល​ម្ចាស់​ទូរស័ព្ទ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ផ្ទះ

​រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​​​ធ្វើ​សកម្មភាពឆក់​ទូរស័ព្ទពី​បុរស​ម្នាក់ ដែល​​ជា​មន្ត្រី​នគរបាលព្រហ្មទណ្ឌ​ក​ម្រិត​​ធ្ងន់​រាជ​ធានី​ភ្នំពេញ ខណៈ​ដែល​ម្ចាស់​ទូរស័ព្ទ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ផ្ទះ ​និង​បានហូត​យក​​ទូរស័ព្ទពី​​​ក្នុង​ហោ​​ប៉ៅមក​ចុច ស្រាប់តែ​ជនសង្ស័យ​ជិះ​​ម៉ូតូតូ​តាម​ពីក្រោយ​មក​ឆក់​បាន​សម្រេច ​និង​បត់​ម៉ូតូ​ត្រឡប់​ក្រោយ​ត្រូវ​បាន​ម្ចាស់​ទូរស័ព្ទ​បត់​​ម៉ូ​តូ​ដេញ​តាម រហូត​ចាប់ខ្លួន​បាន​​កាលពី​វេលា​ម៉ោង៦​និង​២០​នាទីយប់​ថ្ងៃ​ទី​១៩ ខែ​មី​នា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី មុខ​វត្ត​ទួល​សុភា​ឃួ​ន ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ ទឹម ពិសី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ២៤១ ផ្លូវលំ ក្រុម​៤ ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​​ម៉ូតូ​​ធ្វើ​សកម្មភាព​​ម៉ាក​ស្មាស់​វី ​ស៊េរី​២០១៤ ពណ៌​ខ្មៅ មួយ​គ្រឿង ។ ចំណែក​​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ សាន់ ណា​រិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​​ជា​មន្ត្រី​នគរបាលព្រហ្មទណ្ឌ​ក​ម្រិត​​ធ្ងន់​​រាជ​ធានី​ភ្នំពេញ មាន​ទីលំនៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ ​​។

​ម្ចាស់​ទូរស័ព្ទ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់និង​មិត្ត​ភ័ក្តិ​រួមការ​ងារ​​ជិះ​ម៉ូូឌុ​ប​គ្នា មក​ពីមើល​ទិញ​រថយន្ត​នៅ​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ វិញ ធ្វើ​ដំណើរ​​​ទៅ​ផ្ទះ​កាត់​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី ពី​លិចទៅ​កើត​ លុះ​ជិះ​ដល់​ចំណុច​ខាងកើត​ហេតុ បាន​ទាញ​ទូរស័ព្ទ​ពី​ហោ​ប៉ៅ​​ចុច ​ស្រាប់តែ​ជនសង្ស័យជិះ​​ម៉ូតូតែ​ម្នាក់ឯង​តាម​មក​ពីក្រោយ ទិស​ដៅ​ស្របគ្នា មក​ដល់​ទន្ទឹម​ក៏​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទបាន​សម្រេច រួច​បត់​​ម៉ូ​តូត្រឡប់​ក្រោយភ្លាម​ៗ គាត់​ក៏​បត់​ម៉ូតូ​ត្រឡប់​ក្រោយ​​ដេញ​តាមរហូត​ដល់ផ្លូវ​ទំនប់​កប់​ស្រូវ​​ដោយ​ជិះ​​ដេញ​តាម​​​បណ្តើរ​​និង​​​ស្រែក​បណ្តើរ​​ថា«ចោរៗ»បណ្តើរ ត្រូវ​បាន​កម្លាំង​ល្បាតរបស់​​ប៉ុស្តិ៍​នគរបាល​សំរោង​ក្រោម ឃើញជួយ​ដេញ​រហូត​ដល់មុខ​វត្ត​ត្រពាំង​ឈូក ភូមិ​ចែង​​ម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ក៏​ស្ទាក់​ចាប់​​ជនសង្ស័យ រួច​នាំ​មក​ប្រគល់​ឲ្យ​នគរបាល​​ប៉ុ​ស្តិ៍​ចោម​ចៅ​​​សាកសួរ ​និង​កសាង​សំណុំ​រឿង ចាត់ការ​ទៅ​តាម​នីតិវិធី ។

​ដោយឡែក​ទូរស័ព្ទ​​ម៉ាក​(HUAWEI)​ ពណ៌​ទឹកមាស ដែល​​ជនសង្ស័យ​ឆក់​បាន​សម្រេច​នោះ ​ក្រោយ​ពី​នគរបាល​ទទួល​បណ្តឹង​រួច​​ក៏​​ប្រគល់​ជូន​ម្ចាស់​​ដើម​វិញ​ ៕​