ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចោរលួច​កាត់ និង​គាស់​តូប​​ក្នុង​ផ្សារឆ្នាំង ត្រូវ​ចាប់ខ្លួន

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មុខសញ្ញា​ចោរកម្ម ដែល​ពូកែ​ខាងកាត់​និង​គាស់​តូប អាជីវករ​ក្នុង​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំងយូ​រ​មក​ហើយ​ ដែល​មិន​ដែល​ចាប់​បាន​នោះ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​ទាំង​វត្ថុ​តាង

ខេត្តកំពង់ឆ្នាំង ៖ មុខសញ្ញា​ចោរកម្ម ដែល​ពូកែ​ខាងកាត់​និង​គាស់​តូប អាជីវករ​ក្នុង​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំងយូ​រ​មក​ហើយ​ ដែល​មិន​ដែល​ចាប់​បាន​នោះ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​ទាំង​វត្ថុ​តាង បន្ទាប់ពី​មាន​ពាក្យបណ្តឹងជា​ច្រើន​សា​រលើ​ករណីគាស់​និង​កាត់​​សោតូប​លួច​យក​សម្ភារ​ក្នុង​ផ្សារឆ្នាំង​នេះ ​​កាល​ពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​១៩ ខែ​មី​នា ឆ្នាំ​២០១៦ នៅ​នឹ​ផ្ទះជនសង្ស័យ​ ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ក្នុង​នោះ ស្ត្រី​អ្នកទិញ​មា្ន​ក់ដែល​តែងតែ​ឃុបឃិត ទិញ​​របស់​ចោរ​ខាងលើ​ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ ក្នុង​បទ​ទទួលផល​ចោរកម្ម​ ។

​លោក ឈី​វ ទ្រី មន្ត្រី​នគរបាល​ព្រហ្ម​ទ​ណ្ឌ​កម្រិត​​ស្រាល​​ខេត្ត បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មី​នា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹងពី​ស្ត្រី​ឈ្មោះ ប្រាក់ ស៊ី​នឿ​ន ជា​ម្ចាស់
តូប​លក់​គ្រឿងទេសក្នុង​ផ្សារឆ្នាំងថា តូប​គាត់​ត្រូវ​ចោរ​គាស់លួច​យក​សម្ភារ​មួយ​ចំនួន ពេល​នោះ​សមត្ថកិច្ចនគរបាល​​ខេត្ត និង​ក្រុង​​​សហការ​គ្នា​ស្រាវជ្រាវ ទើប​​ឈាន​ទៅ​ចាប់​​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ ភិ​រម្យ អាយុ៣២​ឆ្នាំ ​​នាំ​មក​សាកសួរ​ដឹង​ថា របស់​ដែល​លួច​បាន​មួយ​ចំនួនបាន​យក​ទៅ​លក់​ឱ្យ​​ស្ត្រី​ឈ្មោះ ឌិន ធី​ឡេ អាយុ​៤៨​ឆ្នាំ ជា​ជន​ជាតិ​វៀតណាម ទើប​ឈាន​​​ទៅ​​ចាប់ខ្លួន​ ៕​