ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ចែក​មនុស្ស​ជា​៥​ប្រភេទ

2 ឆ្នាំ មុន

បណ្តា​មនុស្ស​ទាំង​៥​ប្រភេទ​នេះ តើ​ពួក​មួយ​ណា​ដែល​ប្រសើរ​ជាងគេ ? យោង​តាម​ឯកសារ​ធម្ម​និពន្ធ​ន៍ ព្រះ​បរមគ្រូ​នៃ​យើង​ទ្រង់​សម្តែង​ថា មនុស្ស​នៅ​ក្នុង​លោក​នេះ​មាន​៥​ប្រភេទ​ទៅ​តាម​ចរិត ឬ​ទ​ង្វើ​ប្រព្រឹត្ត​របស់​ក្រុម​មនុស្ស​ទាំងនោះ តែ​បណ្តា​មនុស្ស​ទាំង​ប្រភេទ​នោះ គឺ​មនុស្ស​ទេ​វោ​ជា​ប្រភេទ​មនុស្ស​ដែល​ល្អ​ប្រសើរ​ជាងគេ ។…

បណ្តា​មនុស្ស​ទាំង​៥​ប្រភេទ​នេះ តើ​ពួក​មួយ​ណា​ដែល​ប្រសើរ​ជាងគេ ?

យោង​តាម​ឯកសារ​ធម្ម​និពន្ធ​ន៍ ព្រះ​បរមគ្រូ​នៃ​យើង​ទ្រង់​សម្តែង​ថា មនុស្ស​នៅ​ក្នុង​លោក​នេះ​មាន​៥​ប្រភេទ​ទៅ​តាម​ចរិត ឬ​ទ​ង្វើ​ប្រព្រឹត្ត​របស់​ក្រុម​មនុស្ស​ទាំងនោះ តែ​បណ្តា​មនុស្ស​ទាំង​ប្រភេទ​នោះ គឺ​មនុស្ស​ទេ​វោ​ជា​ប្រភេទ​មនុស្ស​ដែល​ល្អ​ប្រសើរ​ជាងគេ ។

១- មនុស្ស​មនុ​ស្សោ មនុស្ស​ពិត មាន​សីលធម៌ គុណធម៌​ក្នុង​ខ្លួន ដឹង​ខុស​ត្រូវ ។

២- មនុស្ស​ទេ​វោ មនុស្ស​ដែល​មានចិត្ត​គំនិត​ដូច​ទេវតា មនុស្ស​មាន​ហិរិឱត្តប្បៈ និង​ចេះ​ជួយ​សង្គ្រោះ​អ្នក​ដទៃ ។

៣- មនុស្ស​នេ​រ​យិ​កោ មនុស្ស​មានទុក្ខ​លំបាក ប្រៀប​ដូច​ជា​សត្វ​នរក ។

៤- មនុស្ស​បេ​តោ មនុស្ស​មានចិត្ត​គំនិត​ដូច​ប្រេត ស្រេកឃ្លាន​របស់ទ្រព្យ​អ្នក​ដទៃ មាន​សេចក្តី​លោភលន់ខ្លាំង ។

៥- មនុ​ស្សតិរ​ច្ឆា​នោ មនុស្ស​មានចិត្ត​គំនិត​ដូច​សត្វ​តិរច្ឆាន សាហាវយង់ឃ្នង មិនដឹង​ខុស​ត្រូវ ឬ​គុណ​ទោស មនុស្ស​ល្ងង់ខ្លៅ ។

បណ្តា​មនុស្ស​ទាំង​៥​ប្រភេទ​នេះ មនុស្ស​ទេ​វោ​ត្រង់​ចំណុច​ទាំង​ពីរ គឺជា​មនុស្ស​ដែល​មានចិត្ត​គំនិត​ដូច​ទេវតា ជា​ប្រភេ​ទ​មនុស្ស​ប្រសើរ​ជាងគេ ឯ​មនុស្ស​នេ​រ​យិ​កោ​ត្រង់​ចំណុច​ទី​បី គឺជា​មនុស្ស​មានទុក្ខ​លំបាក​ប្រៀប​ដូច​ជា​សត្វ​នរក ជា​ប្រភេទ​មនុស្ស​ដែល​អន់​ជាងគេ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ