ទំនាស់រាំងធុងបាស់ ចាក់មួយដែកស្រួចលិចដល់ថ្លើម
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវជនដៃដល់ចាក់ចំចុងដង្ហើមមួយដែកឆាបបណ្ដាលឲ្យរងរបួសធ្ងន់ ពេលដែលព្យាយាមចូលទៅជួយមិត្តភក្ដិដែលត្រូវគេព្រូតគ្នាវាយនៅក្នុងរោងការមួយកន្លែង
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវជនដៃដល់ចាក់ចំចុងដង្ហើមមួយដែកឆាបបណ្ដាលឲ្យរងរបួសធ្ងន់ ពេលដែលព្យាយាមចូលទៅជួយមិត្តភក្ដិដែលត្រូវគេព្រូតគ្នាវាយនៅក្នុងរោងការមួយកន្លែង
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវជនដៃដល់ចាក់ចំចុងដង្ហើមមួយដែកឆាបបណ្ដាលឲ្យរងរបួសធ្ងន់ ពេលដែលព្យាយាមចូលទៅជួយមិត្តភក្ដិដែលត្រូវគេព្រូតគ្នាវាយនៅក្នុងរោងការមួយកន្លែង កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៨ មីនា នៅក្នុងភូមិសិរីវ័ន្ត ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ហើយជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅដល់ ។
មន្ត្រីសមត្ថកិច្ចបានរាយការណ៍ថា ជនរងគ្រោះឈ្មោះ ហេង គន្ធា អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ រីឯជនដៃដល់បានរត់គេចខ្លួនក្រោយពីបង្កហិង្សាត្រូវបានគេស្គាល់អត្តសញ្ញាណខ្លះហើយ ។ ជម្លោះនោះបានកើតឡើងនៅក្នុងពិធីមង្គលការមួយដែលមានរាំលេងកម្សាន្តនាពេលរាត្រីផង ស្រាប់តែមានយុវជន២ក្រុមបានប៉ះទង្កិចពាក្យសម្តីរហូតឈានដល់ការវាយតប់គ្នានៅក្នុងវង់រាំ ។ គ្រានោះជនរងគ្រោះដែលឈរមើលគេរាំឃើញគេវាយមិត្តរបស់ខ្លួនក៏ស្ទុះចូលទៅជួយ ត្រូវភាគីម្ខាងទៀតដកដែកឆាបចាក់ទាំងកំរោលចំចុងដង្ហើមបណ្ដាលឲ្យរបួសធ្ងន់ ហើយក្រុមជនដៃដល់ក៏បានដាក់មេប្រូចអស់ភ្លាមៗដែរ ។
សាច់ញាតិជនរងគ្រោះបាននិយាយថា ក្រុមជនដៃដល់ទាំងនោះនៅក្នុងភូមិស្វាយជួរ ឃុំអណ្ដើកហែប នោះដែរ ។ ប្រភពដដែលបន្តថា ជនរងគ្រោះមិនមានពាក់ព័ន្ធនឹងជម្លោះក្នុងវង់រាំទេ តែដោយសារឃើញជនមួយក្រុមព្រូតវាយលើមិត្តភក្ដិខ្លួន ក៏ស្ទុះចូលទៅជួយឃាត់ តែត្រូវក្រុមបង្កនោះចាក់តែម្ដងទៅ ។ ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា បន្ទាប់ពីត្រូវរបួសជនរងគ្រោះបានព្យាយាមរត់រកគេជួយ តែរត់បានប្រហែល៧០ម៉ែត្រក៏ដួលសន្លប់ ហើយត្រូវអ្នកភូមិជួយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ៕
ចែករំលែកព័តមាននេះ