ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​បញ្ជាក់​ពី​ការ​អភិវឌ្ឍ​តាម​មាត់ទន្លេ​នៅ​ប្រទេស​វៀតណាម

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន​សិង្ហ​បុរី Keppel Land បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ចំណែក​៤០% ជាមួយ​ក្រុមហ៊ុន Empire City ក្រោម​ទឹកប្រាក់​ចំនួន​៩៣,៩​លាន​ដុល្លារ​អា​មេ​រិ​ក ។ ភាគី​រួម​គ្នា​របស់​ក្រុមហ៊ុន Empire City

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន​សិង្ហ​បុរី Keppel Land បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ចំណែក​៤០% ជាមួយ​ក្រុមហ៊ុន Empire City ក្រោម​ទឹកប្រាក់​ចំនួន​៩៣,៩​លាន​ដុល្លារ​អា​មេ​រិ​ក ។ ភាគី​រួម​គ្នា​របស់​ក្រុមហ៊ុន Empire City គឺ​ក្រុមហ៊ុន​អចលនទ្រព្យ Tien Phuoc និង Tran Thai ក៏​ដូច​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ហុងកុង ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ក្រុមហ៊ុន Keppel Land ។

ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Ang Wee Gee បាន​ឲ្យ​ដឹង​ថា ៖ « យើង​មាន​ក្តី​រំភើប​រីករាយ​ជា​ខ្លាំង ដោយ​មាន​កិត្តិយស​បាន​ចូលរួម​អភិវឌ្ឍន៍​តំបន់​ទីក្រុង​ថ្មី Thu Thiem ដែល​នឹង​ក្លាយជា​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ នា​ពេល​អនាគត » ។

លោក​បន្ថែម​ថា ៖ « គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​មាត់ទន្លេ និង​ការ​ប្រើ​ជីវិត​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​មាន​ភាព​សម្បូរ​បែប និង​ល្អ​បំផុត ក៏​ដូច​ជា​បង្កើន​គុណភាព​អចលនទ្រព្យ​លំនៅ​ឋាន និង​ពាណិជ្ជកម្ម​នៅ​ក្នុង​ទីក្រុង​ឱ្យ​កាន់តែ​មានគុណ​ភាព​ខ្ពស់​ជាង​មុន » ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Keppel Land ជា​សាខា​របស់​ក្រុមហ៊ុន​សាជីវកម្ម Keppel Corporation Limited ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​វិនិយោគ​អចលនទ្រព្យ​ប្រកបដោយ​ស្តង់ដា មានគុណ​ភាព​ខ្ពស់ ដែល​មាន​កិច្ច​សហប្រតិបត្តិការ​គ្រប់គ្រង និង​តម្លាភាព ។

នៅ​ប្រទេស​វៀតណាម ក្រុមហ៊ុន​បាន​ប្រតិបត្តិ​លើ​១៩​គម្រោង ដោយ​គ្រោង​សាងសង់​លំនៅ​ឋាន​ចំនួន​២២.០០០​ខ្នង​នៅ​ក្រុង​ហូ​ជី​មិ​ញ ភាគ​ខាងត្បូង​ខេត្ត Dong Nai និង​ខេត្ត Vung Tau ៕​