ចាប់ត្រីឆ្តោដាក់គុក
រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានត្រូវកងកម្លំាងចម្រុះចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ប្រពន្ឋ ពីបទចាប់រំលោភកូនស្រីបង្កើតអាយុ៩ឆ្នាំ ។

ហេតុការណ៍ឃាត់ខ្លួនជនដែលមានចរិតជាត្រីឆ្តោស៊ីកូនឯងនេះ បានកើតឡើងនៅថ្ងៃទី១៨ មីនា ២០១៦ ស្ថិតនៅក្នុងខណ្ឌប្ញស្សីកែវ ។
សេចក្តីរាយការណ៍បានឲ្យដឹងដែរថា ជនសង្ស័យឈ្មោះ ហ៊ិន សំអាត ហៅ លីន អាយុ៣៤ឆ្នាំ ។ ដំណើររឿង បុរសនេះ បានលែងលះប្រពន្ឋដើមដែលមានកូនស្រីរងគ្រោះរយៈពេល២-៣ឆា្នំហើយ និងបានទៅយកប្រពន្ឋមួយទៀត តែរស់នៅមិនបាន២-៣្នឆ្នាំផងប្រពន្ឋក្រោយក៍ស្លាប់ ។ ងាកទៅប្រពន្ឋដើមដែលមានអាយុ៣១ឆ្នាំនោះវិញ ពេលលែងលះជាមួយជនសង្ស័យក៍បានយកប្តីម្នាក់ទៀតរួមរស់ជាមួយគ្នាបាន១-២ឆ្នាំ តែមិនមានកូននោះទេ ។ សេចក្តីរាយការណ៍បន្តថា ក្រោយមកជនសង្ស័យបានលក់ដីម្តុំ (មិនដឹងទីតំាង) បានលុយ ក៍ទៅលួងលោមប្រពន្ឋដើមរួមរស់ជាមួយគ្នាឡើងវិញនិងបានជួលផ្ទះស្នាក់នៅក្នុងខណ្ឌប្ញស្សីកែវ ព្រមទំាងមានកូនប្រុសម្នាក់ទៀត ។ លុះយប់កើតហេតុ ឆ្លៀតពេលប្រពន្ឋទៅបន្ទប់ទឹកនិងរៀបចំដំាបាយធ្វើម្ហូបលក់ឲ្យកម្មករកម្មការិនីរោងចក្រ ជនសង្ស័យក៍បានចាប់រំលោភកូនស្រីដែលដេកនៅចុងជើងរំលោភ តែចៃដន្យខណៈកំពុងធ្វើសកម្មភាព ប្រពន្ឋចូលមកទាន់និងព្រឹកឡើងក៍បានដាក់ពាក្យប្តឹងឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ហ៊ិន សំអាត បានសារភាពថា ពិតជាបានចាប់រំលោភកូនខ្លួនឯងបា្រកដមែន ហើយថាការរំលោភនេះតំាងពីថ្ងៃទី១៣ មីនា ២០១៦មកម៉្លេះ តែថ្ងៃប្រពន្ឋទាន់នោះ ខ្លួន(ជនសង្ស័យ)មិនបានរំលោភដល់ទីជម្រៅនោះទេ ។ បច្ចុប្បន្ន ជនសង្ស័យបានត្រូវសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ