ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងខ្ញុង ជំពាក់លុយគេ ៥០ ម៉ឺនដុល្លារដោយសារមិនចេះគ្រប់គ្រងលុយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាកំប្លែងល្បីឈ្មោះនាង ខ្ញុង បានស្រែកយំជាសាធារណៈលើបណ្តាញ Facebook របស់ខ្លួនក្រោមការផ្តិតរូបភាព និងសំឡេងរបស់អ្នកសារព័ត៌មាន ។ យំបណ្តើរនិយាយបណ្តើរ…

រាជធានីភ្នំពេញ ៖ តារាកំប្លែងល្បីឈ្មោះនាង ខ្ញុង បានស្រែកយំជាសាធារណៈលើបណ្តាញ Facebook របស់ខ្លួនក្រោមការផ្តិតរូបភាព និងសំឡេងរបស់អ្នកសារព័ត៌មាន ។ យំបណ្តើរនិយាយបណ្តើរ នាងខ្ញុង ថា គាត់បានជំពាក់លុយគេប្រមាណ ៥០ ម៉ឺនដុល្លារ ដោយសារតែរកស៊ីលក់ដូរតាមអន ឡាញខាត និងមិនចេះគ្រប់គ្រងលុយពិសេសការចំណាយ ។ 

សិល្បិករដែលមានកូនពីរនាក់រូបនេះនិយាយថា «កក្តាជំរុញឲ្យគាត់ជំពាក់បំណុលគេច្រើនបែបនេះ ដោយសារមិនចេះគ្រប់គ្រងថវិកា ហើយបានខ្ចី លុយពីម្នាក់ទៅម្នាក់មិនតិចជាង ២០ នាក់នោះទេដើម្បីសងការប្រាក់ឲ្យគេនៅរៀងរាល់ខែហើយបំណុលការក្លាយជាដើម ដើមបង្កើនការប្រាក់កាន់តែច្រើន ។ តារាកំប្លែងដែលតែងតែងនិយាយពាក្យបែបបញ្ឆិតបញ្ឆៀង រឿងក្រោមផ្ចិតនោះបានបញ្ជាក់ថា គាត់បានជំពាក់លុយគេនេះច្រើនខែមកហើយប៉ុន្តែព្យាយាមលាក់បាំង ដើម្បីការពារមុខមាត់កុំឲ្យខ្មាស់គេ ទើបពេលនេះដាច់ចិត្តប្រកាសជាសាធារណៈ ។

«ខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែក គ្មានសែក នាងខ្ញុំពិតជាអស់លទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុន និងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី» នេះជាការបញ្ជាក់របស់អ្នកនាងខ្ញុង ។

ជាការកត់សម្គាល់មួយរយៈចុងក្រោយនេះគេសង្កេតឃើញអ្នកនាងខ្ញុង ធ្វើសកម្មភាពលក់ដូរទំនិញនៅលើអនឡាញ ។ កន្លងមកគេក៏ឃើញគាត់មានពុះដីឡូដិ៍លក់ ជាមួយស្វាមីដែលជាអ្នកកំប្លែង ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ