ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជា​ទិញ Galaxy S7 និង S7 Edge 10​លាន​គ្រឿង

8 ឆ្នាំ មុន

យោង​តាម​របាយការណ៍​ថ្មី​ឱ្យ​ដឹង​ថា ការ​បញ្ជា​ទិញ​ទូរស័ព្ទ​ស៊េរី​ទំនើប​របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង Galaxy S7 និង S7 Edge នៅ​ចិន​ចំនួន​១០​គ្រឿង ហើយ​អាច​នឹង​ឡើង​ដល់ ១៥ លាន​គ្រឿង ។ ការ​បញ្ជា​ទិញ​នេះ​ធ្វើ​ឡើង​១​ស​ប្តា​ហ៍​

យោង​តាម​របាយការណ៍​ថ្មី​ឱ្យ​ដឹង​ថា ការ​បញ្ជា​ទិញ​ទូរស័ព្ទ​ស៊េរី​ទំនើប​របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង Galaxy S7 និង S7 Edge នៅ​ចិន​ចំនួន​១០​គ្រឿង ហើយ​អាច​នឹង​ឡើង​ដល់ ១៥ លាន​គ្រឿង ។ ការ​បញ្ជា​ទិញ​នេះ​ធ្វើ​ឡើង​១​ស​ប្តា​ហ៍​បន្ទាប់​ពី​ក្រុមហ៊ុន​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ ។

ជាមួយ​គ្នា​នេះ​ដែរ​ការ​បញ្ជា​ទិញ​ក្នុង​ប្រទេស​ចិន​មាន​សន្ទុះ​ខ្លាំង​ជាង​ប្រទេស​ណា​ទាំងអស់​ពោល​គឺ​អតិថិជន​គាំទ្រ​ច្រើន និង​មាន​អ្នក​ចុះ​ឈ្មោះ​ច្រើន​ផង​ដែរ ។ តួលេខ​នៃ​ការ​បញ្ជា​ទិញ​នោះ​អាច​នឹង​ធ្វើ​ឱ្យ​ភាគហ៊ុន​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ហក់​ឡើង ។ ដោយឡែក​ការ​បញ្ជា​ទិញ​នៅ​អឺរ៉ុប​វិញ​មាន​ចំនួន ២,៥ ដង​ច្រើន​ជាង​ការ​បញ្ជា​ទិញ​ផលិតផល មុន​ៗ​ក្នុង​តំបន់​នេះ ។

ទូរស័ព្ទ Galaxy S7 និង S7 Edge មាន​ស​ត្ថភាព​លើសលប់ ពោល​គឺ​មិន​បារម្ភ​ខ្លាច​ខូច​ពេល​ត្រូវ​ទឹក និង​មាន​កាមេរ៉ា​ភ្លឺ​ច្បាស់​ជាង​មុន​។  លើស​ពី​នេះ​ពួក​វា​ជា​អាវុធ​ថ្មី​របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ប្រកួត​ជាមួយ​ក្រុមហ៊ុន LG លើ​ទូរស័ព្ទ LG G5 ខណៈ​ពេល​ដែល​ក្រុមហ៊ុន Apple ជិត​នឹង​បញ្ចេញ iPhone កូនកាត់​អេ​ក្រង់ ៤​អីុ​ង​ឈ្មោះ​ថា SE ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​៕