ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្រាវជ្រាវ៖ ដើរជើងទទេរជួយបង្កើនកម្លាំងធាតុពីខាងក្នុង

2 ឆ្នាំ មុន

ការដើរដោយជើងទទេរ ត្រូវបានគេស្រាវជ្រាវចុះផ្សាយនៅលើគេហទំព័រវេជ្ជសាស្រ្ត PubMed ដោយលើកឡើងថា វាជួយដល់រាងកាយយើងនូវអត្ថប្រយោជន៍ជាច្រើនមិនគួរឱ្យជឿ។ ការសិក្សាបានបង្ហាញថា ការដើរដោយជើងដោយប៉ះដីដោយផ្ទាល់ អាចឱ្យរាងកាយយើង ស្រូបយកអេឡិចត្រុងអវិជ្ជមានឆ្លងកាត់ផែនដី ដែលជួយរក្សាលំនឹងអរម៉ូនស្រ្តេសប្រចាំថ្ងៃ…

ការដើរដោយជើងទទេរ ត្រូវបានគេស្រាវជ្រាវចុះផ្សាយនៅលើគេហទំព័រវេជ្ជសាស្រ្ត PubMed ដោយលើកឡើងថា វាជួយដល់រាងកាយយើងនូវអត្ថប្រយោជន៍ជាច្រើនមិនគួរឱ្យជឿ។ ការសិក្សាបានបង្ហាញថា ការដើរដោយជើងដោយប៉ះដីដោយផ្ទាល់ អាចឱ្យរាងកាយយើង ស្រូបយកអេឡិចត្រុងអវិជ្ជមានឆ្លងកាត់ផែនដី ដែលជួយរក្សាលំនឹងអរម៉ូនស្រ្តេសប្រចាំថ្ងៃ និង រក្សាតុល្យភាពកម្រិតបូកដកក្នុងរាងកាយយើងឱ្យល្អប្រសើរ។

១. ជួយដល់បញ្ហាគេងមិនលក់

ការសិក្សាបានបង្ហាញថា ការដើរដោយជើងទទេរជះឥទ្ធិពលដល់ដំណើរការសរីរវិទ្យា ក៏ដូចជាជម្រុញការសំរាកលំហែ។ វាក៏ត្រូវបានបង្ហាញផងដែរថា មនុស្សដែលត្រូវបានដើរប៉ះផ្ទាល់ទៅនឹងដី គេងលក់ស្រួលនៅពេលយប់ជាងអ្នកដែលពាក់ស្បែកជើង។ ហេតុផលនេះគឺដោយសារតែការដើរដោយជើងទទេរ ជួយធ្វើឱ្យខួរក្បាលរបស់យើងរៀបចំម៉ោងគេងបានល្អ។

២. ជួយគ្រប់គ្រងសម្ពាធឈាម

ការសិក្សាបានបង្ហាញថា សរសៃប្រសាទនៃជើង ត្រូវបានរំញោចនៅពេលយើងដើរដោយជើងទទេរ ដែលនាំឱ្យមានការកាត់បន្ថយកម្រិតស្ត្រេស។ នៅពេលដែលកម្រិតស្រ្តេសបានថយចុះ សម្ពាធឈាមរបស់យើងក៏ថយចុះផងដែរ។ ហេតុដូចនេះហើយ ទើបបានជាគេសន្មត់ថា ការដើរដោយជើងទទេរជួយបញ្ចុះសម្ពាធឈាម។

៣. ជួយបង្កើនថាមពលរាងកាយ

អ្នកស្រឡាញ់ធម្មជាតិទាំងអស់ដឹងថា ធម្មជាតិមានថាមពលខ្ពស់ជាងនៅក្នុងរាងកាយនៃមនុស្សគ្រប់រូប។ នេះហើយជាមូលហេតុដែលរាល់ពេលដែលអ្នកជ្រមុជខ្លួនក្នុងពិភពធម្មជាតិ អ្នកនឹងទទួលបានប្រេកង់ខ្ពស់ ដែលបញ្ចេញពីធម្មជាតិ។ គេបានរកឃើញថា ការដើរដោយជើងទទេរជួយធ្វើឱ្យយើងមានកម្លាំងជាងមុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ