ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្មសេវាកម្សាន្តពេលរាត្រីដូចជាខារ៉ាអូខេ ហាងផឹកស៊ី រង់ចំាភ្លើងខៀវពីអាជ្ញាធរ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាសេវាកម្សាន្តនាពេលរាសត្រីជាច្រើនដែលបានបិទផ្អាកអស់រយៈពេលជាច្រើនខែមកហើយ ពីព្រោះតែវិបត្តិកូវីដ ១៩ បានត្រៀមខ្លួនក្នុងការបើកដំណើរការឡើងវិញ បន្ទាប់ពីឃើញមានការចាប់ផ្តើមបើកប្រទេសឡើងវិញទទួលអ្នកធ្វើដំណើរពីបរទេស តាមរយៈការកាត់បន្ថយចំនួនថ្ងៃត្រូវធ្វើចក្តាឡីស័កនោះ ។  លោក…

រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាសេវាកម្សាន្តនាពេលរាសត្រីជាច្រើនដែលបានបិទផ្អាកអស់រយៈពេលជាច្រើនខែមកហើយ ពីព្រោះតែវិបត្តិកូវីដ ១៩ បានត្រៀមខ្លួនក្នុងការបើកដំណើរការឡើងវិញ បន្ទាប់ពីឃើញមានការចាប់ផ្តើមបើកប្រទេសឡើងវិញទទួលអ្នកធ្វើដំណើរពីបរទេស តាមរយៈការកាត់បន្ថយចំនួនថ្ងៃត្រូវធ្វើចក្តាឡីស័កនោះ ។ 

Picture

លោក ម៉ុន គ្រោងបើកអាជីវកម្មភោជនីយដ្ឋាន បៀរហ្គាដិន មួយកន្លែងនៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ កំពុងរង់ចាំភ្លើងខៀវពីរដ្ឋអំណាចក្នុងការអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មរប្រភេទផឹកស៊ីនេះឡើងវិញ ។ លោកមានគម្រោងបើកអាជីវកម្មភោជនីយដ្ឋាន បៀរហ្កាដិន មួយនៅខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែដោយយោងទៅតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ រៀងរាល់ ២ សប្ដាហ៍ម្ដងបានពន្យារម្ដងហើយម្ដងទៀតធ្វើឱ្យរូបលោក និងម្ចាស់អាជីវកម្មជាច្រើនទៀតមិនអាចបើកដំណើរការបាន ។ ទោះយ៉ាងណាលោកថា បន្ទាប់ពីពិធីបុណ្យភ្ជុំហើយ ឃើញថាភោជនីយដ្ឋានពេលរាត្រីជាច្រើនក៏ចាប់ផ្ដើមបើកដំណើរការឡើងវិញ និងមិនមានការចុះហាមឃាត់ដូចមុនៗឡើយ ដែលជាសញ្ញាកាន់តែល្អ សម្រាប់អាជីវកម្មពេលរាត្រីទាំងរូបលោកនិងម្ចាស់អាជីវកម្មផ្សេងទៀត ។ 

ចំណែកអាជីវកម្មជាច្រើននៅពេលយប់ទាំងនៅកណ្ដាលក្រុងភ្នំពេញ និងនៅជាយក្រុងភ្នំពេញ គេសង្កេតឃើញថា ចាប់ផ្ដើមបើកដំណើរការឡើងវិញបណ្តើរៗហើយ ដូចជាកន្លែងលក់ស៊ុប បូហ្វេ និងភោជនីយដ្ឋានអាហារដ្ឋានជាច្រើន ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះមិនទាន់បង្ហាញពីការបើកទូលាយទៅលើការលក់ស្រា និងគ្រឿងស្រវឹង នៅឡើយទេហើយបានអនុវត្តវិធានសុខាភិបាលយ៉ាងប្រយ័ត្នប្រយែងផង ។ 

Picture

កន្លងមកអាជ្ញាធររាជធានីភ្នំពេញបានតម្រូវឲ្យភោជនីយដ្ឋាន ផ្សារទំនើប និងគ្រឹះស្ថានសិក្សាជាដើម ត្រូវត្រូតពិនិត្យបណ្ណចាក់វ៉ាក់សំាងអ្នកចេញឲ្យបានត្រឹមត្រូវ ។ ចំណែកក្រសួងសុខាភិទើបតែបានកែប្រែចំពោះការធ្វើចត្តាឡីស័កទៅលើអ្នកដំណើរមកពីបរទេសចូលមកកម្ពុជាផងដែរ ដោយក្នុងនោះ សម្រាប់មន្ត្រីរាជការនិងមន្ត្រីបរទេស តម្រូវធ្វើចត្តាឡីស័ករយៈ៣ថ្ងៃប៉ុណ្ណោះ សម្រាប់អ្នកវិនិយោគ និងអ្នកជំនាញក៏តម្រូវធ្វើចត្តាឡីស័ក ៣ ថ្ងៃដូចគ្នា ។ ពលរដ្ឋខ្មែរ និងបរទេសធម្មតា តម្រូវធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ អ្នកមិនទាន់ចាក់វ៉ាក់សាំង និងចាក់វ៉ាក់សាំងមិនទាន់គ្រប់ដូស គឺតម្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ។

ចំណែកការផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ ថ្ងៃ ចុងក្រោយបំផុត នឹងផុតកំណត់ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ ខាងមុខ ក្រោយពីចប់សុពលនោះទៅគេមិនដឹងថាអាជ្ញាធរនឹងបន្តរឹតបណ្តឹងទៀត ឬយ៉ាងណាទេ ៕