លួចទូរស័ព្ទ២គ្រឿង ម្ចាស់ប្តឹងប៉ូលិសចាប់វាយខ្នោះ
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃគេពីរគ្រឿង កាលពីរសៀលថ្ងៃទី១៩ មីនា នៅចំណុចបន្ទប់ផ្ទះជួល
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃគេពីរគ្រឿង កាលពីរសៀលថ្ងៃទី១៩ មីនា នៅចំណុចបន្ទប់ផ្ទះជួល
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃគេពីរគ្រឿង កាលពីរសៀលថ្ងៃទី១៩ មីនា នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សាយ ចាន់ អាយុ២១ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាដក ។ ចំណែកម្ចាស់ទូរស័ព្ទមាន២នាក់ ម្នាក់ឈ្មោះ ចក់ ជីវន្ត ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករ និងម្នាក់ទៀត ឈ្មោះ ហួយ ឈុនលី ភេទស្រី អាយុ២៩ឆ្នាំ អ្នកទាំងនាក់រស់នៅផ្ទះជួលកន្លែងកើតហេតុ ។
មន្ត្រីនគរបាល បានបន្តថា កាលពីយប់ថ្ងៃទី៨ មីនា ម្ចាស់ទូរស័ព្ទទាំងពីរនាក់បានសាកថ្មទូរស័ព្ទនៅក្នុងបន្ទប់ផ្ទះជួល ហើយអង្គុយលេងនៅខាងក្រៅបន្ទប់ ពេលនោះជនសង្ស័យបានយកឈើមកឆ្កឹះយកទូរស័ព្ទតាមបង្អួចបានទាំង២គ្រឿង ហើយក៏រត់គេចខ្លួនបាត់ ។ ក្រោយកើតហេតុ ម្ចាស់ទូរស័ព្ទក៏បានទៅដាក់ពាក្យបណ្ដឹង ។
ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចក៏បានស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យនាំមកប៉ុស្តិ៍តាខ្មៅដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទដៃទាំងនោះប្រាកដមែន ប៉ុន្តែលក់យកលុយស៊ីចាយអស់ហើយ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ