រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ត្រូវយុវជនមួយក្រុមមានគ្នា៧ទៅ៨នាក់មកដេញវាយបណ្តាលឱ្យរងរបួសបែកក្បាលរត់ធ្លាក់ប្រឡាយទឹក កាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ មីនា ២០១៦ នៅផ្លូវលំភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនរងរបួសខាងលើមិនប្រាប់ពីអត្តសញ្ញាណឡើយ បាននិយាយថា មុនពេលកើតហេតុ គាត់ជូនមិត្តភក្តិទៅផ្ទះ និងបានអង្គុយនិយាយគ្នាលេង មួយសន្ទុះក្រោយមក ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងឆ្លងកាត់ទីនោះដោយមានដឹកស្ត្រីម្នាក់យ៉ាងលឿនធ្វើឱ្យជ្រុះទូរស័ព្ទដៃ ហើយមិត្តភក្តិ(ជនរងគ្រោះ)ក៏ដើរទៅរើសទូរស័ព្ទនោះ ។ បន្តិចក្រោយមកយុវជនដែលបើកម៉ូតូខាងលើបានដើរមកយកទូរស័ព្ទនោះវិញ តែត្រូវមិត្តភ័ក្តិជនរងគ្រោះទះដៃចេញមិនព្រមឱ្យ ក្រោយមកស្ត្រីដែលអង្គុយខាងក្រោយក៏មកសុំទូរស័ព្ទខាងលើ គាត់ក៍ប្រគល់ឱ្យទៅវិញ ស្រាប់តែមួយសន្ទុះក្រោយទៀត លេចមុខក្រុមក្មេងស្ទាវមួយក្រុម៧ទៅ៨នាក់ក្នុងដៃកាន់ខ្សែក្រវាត់ជិះម៉ូតូ៤ទៅ៥គ្រឿងមកដេញវាយសន្ធប់មកលើក្រុមខ្លួនដែលអង្គុយនិយាយគ្នាលេងនៅមុខផ្ទះតែម្តង ៕
ចែករំលែកព័តមាននេះ