ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ទឹក​ទន្លេស្រែពក បន្ត​ហក់​ឡើង​ខ្លាំង ជិត​ដល់​កំរិត​ប្រកាស​អាសន្ន​ហើយ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ស្ថានភាព​ទឹក​នៅ​ក្នុងស្រុក​កោះ​ញែក និង​ទន្លេស្រែពក ស្ថិត​នៅ​ភូមិ​ជី​មៀត គិត​ត្រឹម​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ គឺ​ស្ថានភាព​ទឹក​ទន្លេស្រែពក កំពុង​តែ​ហក់​ឡើង​ខ្លាំង

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ថានភាព​ទឹក​នៅ​ក្នុងស្រុក​កោះ​ញែក និង​ទន្លេស្រែពក ស្ថិត​នៅ​ភូមិ​ជី​មៀត គិត​ត្រឹម​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ គឺ​ស្ថានភាព​ទឹក​ទន្លេស្រែពក កំពុង​តែ​ហក់​ឡើង​ខ្លាំង រហូត​ជិត​ដល់​កំរិត​ប្រកាស​អាសន្ន​ហើយ ខណៈ​ភ្លៀង​នៅ​តែ​បន្ត​រលឹម​មិន​ទាន់​រាំង​នៅឡើយ​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ថានភាព​ជន់​ឡើង​ខាងលើ​នេះ (​ស្ថានភាព​ទឹក​លិច​ថ្មី​) បាន​បណ្តាល​ឱ្យ​ទឹក​លិច​ទីតាំង​ប៉ុស្តិ៍​ស្រែ​សង្គម​១​កន្លែង​, ទឹក​លិច​ស្ពាន​យោល​ឆ្លង​ទៅ​ឃុំ​អ​បួន​ចំនួន​១​កន្លែង​, ទឹក​លិច​ស្ពាន​យោល​ឆ្លង​ទៅ​ឃុំ​ស្រែ​ហ៊ុយ​ចំនួន​១​កន្លែង និង​ទឹក​លិច​ផ្លូវ​ចូល​ឃុំ​ស្រែ​សង្គម​ចំនួន​៣​កន្លែង ហើយ​ស្ថានភាព​ទឹក​នៅ​តែ​បន្ត​ឡើង​ដដែល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ហើយ​ស្ថានភាព​ទឹក​លិច​នេះ (​ស្ថានភាព​ទឹក​លិច​ចាស់​) ក៏​បណ្តាល​ឱ្យ​ទឹក​លិច​ផ្លូវ​នៅ​ឃុំ​ណ​ង​ឃី​លិ​ក​ចំនួន​៥​កន្លែង​, ទឹក​លិច​ស្ពាន​ឆ្លង​ទៅ​ភូមិ​កោះ​ម្យើ​ល​លើ ១​កន្លែង​, ទឹក​លិច​ទំនប់​ស្រែ​ជ្រៃ​ចំនួន​១​កន្លែង (​ហើយ​ប្រជាពលរដ្ឋ​កំពុង​តែ​កាប់​បង្ហូរ ដើម្បី​កុំអោយ​ទឹក​ហូរ​លើ​ខ្នង​ទំនប់​) ។ ទឹក​លិច​ផ្លូវ​នៅ​ឃុំ​ស្រែ​ហ៊ុយ​ចំនួន​២​កន្លែង​, ទឹក​លិច​ផ្លូវ​នៅ​ឃុំរ​យ៉ ចំនួន​៣​កន្លែង និង​ផ្ទះ​ចំនួន​១​ខ្នង ។

គួរ​បញ្ជាក់​ថា ស្ថានភាព​ទឹក​លិច​ខាងលើ​នេះ មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ស្លា​.​ប់ ឬ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នោះ​ទេ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​កោះ​ញែក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ