ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរសង្កាត់​ ​ដកហូត​សម្ភារៈ​ជល់​មាន់ភ្នាល់ តាម​ប្រព័ន្ធអនឡាញ

1 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ បានចុះទៅបង្រ្កាប និងដកហូតយកសម្ភារៈ និងឧបករណ៍ល្បែងជល់មាន់​ភ្នាល់​តាមប្រព័ន្ធអនឡាញ នៅក្នុងទីតាំងមួយកន្លែង។ អាជ្ញាធរ បានអះអាងថា ទីតាំងនេះបានបើកលេងដោយលួចលាក់ល្មើស និងច្បាប់…

ភ្នំពេញ៖ កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ បានចុះទៅបង្រ្កាប និងដកហូតយកសម្ភារៈ និងឧបករណ៍ល្បែងជល់មាន់​ភ្នាល់​តាមប្រព័ន្ធអនឡាញ នៅក្នុងទីតាំងមួយកន្លែង។ អាជ្ញាធរ បានអះអាងថា ទីតាំងនេះបានបើកលេងដោយលួចលាក់ល្មើស និងច្បាប់ ព្រមទាំងល្មើស និងបម្រាមវិធានការសុខាភិបាល។

ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល កំពុងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ១៩។ ប្រតិបត្តិការ​បង្រ្កាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៥ និង ៣០នាទី ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវលំក្នុងភូមិជម្ពូវ័ន​២ សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្ដីប្រពន្ធ ដែលជាម្ចាស់ទីតាំងខាងលើ ពុំត្រូវបានស្គាល់ឈ្មោះទេ ហើយក៏ពុំត្រូវបានអាជ្ញាធរឃាត់ខ្លួននោះដែរ។

តែ​អាជ្ញាធរសង្កាត់ បានសម្រេច​បញ្ឈប់ដំណើរការល្បែងនេះទាំងស្រុង ព្រមទាំងដកហូតយកសម្ភារៈពាក់ព័ន្ធទាំងអស់ នៅក្នុង​នោះ មានដូចជា ទូរស័ព្ទភ្ជាប់កាសជាច្រើនគ្រឿង តុ កៅអី ទូរទស្សន៍ និងរបស់របរជាច្រើនទៀតផងដែរ។ អាជ្ញាធរ​​ បាន​នាំយក​សម្ភារៈ​ទាំងអស់ ទៅរក្សាទុក នៅសាលាសង្កាត់ចោមចៅទី៣។

មន្រ្តី​សង្កាត់​ចោម​ចៅទី​៣ បាន​និយាយថា​ ទីតាំងល្បែងជល់មានភ្នាល់តាមប្រព័ន្ធអនឡាញនេះ បានលួចលាក់​បើក​លេង​ដោយ​ខុសច្បាប់​ ជាពិសេសល្មើស និងវិធានការសុខាភិបាល ក្នុងពេលដែលរាជរដ្ឋាភិបាលក៏ដូចជា អាជ្ញាធរមូលដ្ឋាន កំពុងទប់ស្កាត់​ការឆ្លងរាលដាលជំងឺ​កូវីដ១៩ ថែមទៀតផង ព្រោះ​បង្កឲ្យមានការជួបជុំមនុស្សចូលទៅលេងច្រើន ដែលប្រឈមនឹ​ងហានិភ័យ ងាយមឹងឆ្លងរាលដាលវីរុសកូវីដ១៩ ខ្លាំង​ណាស់​។

ប្រភពដដែល បានបន្ត​ទៀត​ថា ដោយសា​រតែមើលឃើញពីទង្វើល្មើសច្បាប់ និងល្មើសបម្រាម ព្រម​ទាំងវិធានការសុខាភិបាល​នេះហើយ ទើប​លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំកម្លាំងចុះទៅបង្រ្កាប និងបិទអាជីវកម្មមួយនេះ ចោល រួចដកហូតយកសម្ភារៈ និងឧបករណ៍ពាក់ព័ន្ធនឹងដំណើរការល្បែងភ្នាល់នេះ ហើយនាំយកទៅរក្សាទុកតែម្ដង៕ យន់ ស៊ីថា

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture